soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា អគ្គិភ័យនៅសង្កាត់ចោមចៅទី២ បានធ្វើឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត មូលហេតុបណ្ដាលមកពី ការឆ្លងចរន្តអគ្គីសនី។ អគ្គិភ័យមួយនេះ កើឡើងនៅផ្ទះជួសជុលម៉ាស៊ីនត្រជាក់មួយ ចំពោះអគ្គិភ័យនេះឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ក្នុងហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៥និង០៥នាទីទាបភ្លឺ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២

    June 13, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងបន្ថែមថា យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង

    June 13, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្ដីជូនដំណឹង ពី ការបញ្ឈប់ចាប់គូកីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី។ ក្នុងសេចក្ដីជូណដំណឹងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា ម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង

    June 13, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមរយការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា នៅលើទំព័រហ្វេសបុកផ្លូវការរបស់អភិបាលខេត្តតាកែវ ឯកឧត្ដម វ៉ី សំណាង បានបង្ហោះថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក។ នេះគឺជាដំណឹងដ៏ល្អសម្រាប់បងប្អូនពលករ-ពលការិនី ក៏ដូចជាកូនក្មួយដែលកំពុងស្វែងរកការងារធ្វើ។ បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥

    June 13, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គិភ័យមួយកន្លែង នៅសង្កាត់ចោមចៅទី២ បានបណ្តាលឱ្យមនុស្ស ៤នាក់ បាត់បង់ជីវិត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងមន្ថែមថា នៅវេលាម៉ោង ០៥:០៥នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ ចំពោះអគ្គិភ័យមួយនេះធ្វើឱ្យឆេះខូចខាតសម្ភារអស់ទាំងស្រុង និងបណ្ដាលឱ្យមនុស្ស ៤ នាក់បានបាត់បង់ជីវិត

    June 13, 2025
  • ព័ត៌មានជាតិ

    (ក្រុងព្រះសីហនុ)៖ តាមរយៈការចុះផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវអន្តរជាតិជាង ៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមនាវាទេសចរណ៍ «REGATTA» ។ ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នាវេលាម៉ោង ៧:៣០ នាទី នាវាទេសចរណ៍ ឈ្មោះ «REGATTA» សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥

    June 12, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា អភិបាលខេត្តកណ្ដាល សំណូមពរប្រជាពលរដ្ឋ រស់នៅក្នុងក្រុងតាខ្មៅ ចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្ដាផ្លូវនានាក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតនៅតាមគំរបលូទាំងអស់ ឱ្យបានស្រឡះល្អ ចៀសវាងកកស្ទះដោយសំរាម ឬបិទគម្របលូទាំងនោះ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការសំណូមពរបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ

    June 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រថយន្តមួយគ្រឿង ដឹកពងមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០០០០គ្រាប់ ចេញពីប្រទេសវៀតណាម យកមកចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។ តាមការបញ្ជាក់ក្នុងការបង្ហោះរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA

    June 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងត្រូវបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ បានលើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ

    June 12, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រៃវែង)៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួនក្នុងខេត្តព្រៃវែង។ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារដែលមាន នាយ

    June 12, 2025