- soknita
- ព័ត៌មានជាតិរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនដែលមានបំណងចូលមកបណ្តាក់ទុនក្នុងខេត្ត
(ខេត្តត្បូងឃ្មុំ)៖ យោងងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនដែលមានបំណងចូលមកបណ្តាក់ទុនក្នុងខេត្ត។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយដែលមានសក្តានុពល លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសេវាកម្ម ដូច្នេះរដ្ឋបាលខេត្ត បាននិងកំពុងធ្វើការទាក់ទាញ និងលើកទឹកចិត្តវិនិយោគិន ដែលមានបំណងចង់ ពង្រីកអាជីវកម្ម ឬចូលមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យក្នុងខេត្ត ដើម្បីលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ដោយថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា ឯកឧត្តម ប៉ែន កុសល្យ
June 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កម្ពុជាកំពុងតែពិចារណា លទ្ធភាពនៃការបិទមិនឱ្យនាំទំនិញថៃចូលមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើព្រំដែនមិនត្រូវបានបើកឱ្យដំណើរការឡើងវិញនោះ។ ក្នុងសារពិសេសថ្លែងទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបើកច្រកព្រំដែន គឺកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក ហើយកម្ពុជាមិនទៅចរចាលើបញ្ហានេះទេ។ សម្ដេចតេជោលើកឡើងថា
June 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ ធ្វើការបដិសេធព័ត៌មានមិនពិត ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។ ជាមួយនេះដែរ ក្រសួងការពារជាតិ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តារក្សាភាពស្ងៀមស្ងាត់ និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ៕ ប្រភព៖ ក្រសួងការពារជាតិ
June 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ ចេញសេចក្ដីជូណដំណឹងពី ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមានដូចខាងក្រោម៖ ១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ។ ២. បេក្ខជនត្រូវមានវិញ្ញាបនបត្រ សញ្ញាបត្រ ឬសមមូលឡើងទៅ ពាក់ព័ន្ធនឹងកសិកម្ម។ ៣. បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ
June 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម។ ការអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងក្រោយសម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងបិទលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ។ ថ្លែងនៅក្នុងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី ១៦ ខែមិថុនា
June 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញជូនដំណឹងដលសាធារណៈជន ឱ្យបានដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំ នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុង ភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
June 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមរយៈការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ដើម្បីធ្វើយ៉ាងណាជួយសហការគ្នា ក្នុងការសម្រួលប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីថៃវិញ ទោះបីពួកគាត់ មាន ឬគ្មានឯកសារ គឺឱ្យគាត់ចូលទាំងអស់
June 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យវឌ្ឍនភាពការងារមុនកិច្ចប្រជុំផ្លូវការ។ ក្រុមអ្នកជំនាញការ អាដ ហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកបានចុះត្រួតពិនិត្យ តាមការដ្ឋានជួសជុលប្រាសាទនិងអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា សកម្មភាពចុះពិនិត្យវឌ្ឍនភាពការងារនៃការអភិវឌ្ឍន៍និងអភិរក្ស នៅសំបូរព្រៃគុក គឺធ្វើឡើងនៅមុនកិច្ចប្រជុំផ្លូវការដែលនឹងប្រារព្ធនៅពេលខាងមុខ។ ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ីព្រមទាំង បានចុះពិនិត្យ តាមការដ្ឋានមួយចំនួនដូចជា ខ្លោងទ្វារខាងក្រៅខាងកើត
June 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវ នាវដល់ពលករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃ បណ្តេញចេញនិងការប្រមាថ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយ ដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឱ្យតែជាខ្មែរទោះមានឬគ្មានឯកសាររាជរដ្ឋាភិបាល ទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ សម្ដេចតេជោ
June 14, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ នៅល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រៀមរៀបចំស្នាដៃរបស់សិស្សនិស្សិតចំនួន ៧ជំនាញនេះ ដើម្បីដាក់បង្ហាញ។ លើសពិនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ « TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានផ្ទាល់ នាថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ ក្នុងនោះវិទ្យាស្ថានខាងលើក៏នឹងរៀបចំដាក់បង្ហាញស្នាដៃរបស់សិស្សនិស្សិតចំនួន
June 14, 2025









