- soknita
- ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង និងបណ្តាច្រកព្រំដែនក្នុងខេត្តបាត់ដំបងផ្សេងទៀត បើកដំណើរការឱ្យឆ្លងកាត់ដោយថ្មើរជើងជាធម្មតា តែមិនអនុញ្ញាតិឱ្យនាំចូលបន្លែ ផ្លែឈើមកពីប្រទេសថៃឡើយ។ ក្នុងនោះ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។ គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ២០ ខែមិថុនា
June 20, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានជូនដំណឹងពី ការរៀបចំការប្រឡងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងបន្ថែមថា គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ចំពោះកាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥
June 20, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើងជា ‹‹ផ្លូវថ្មើរជើង ចតុមុខ›› (Chaktomuk Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
June 20, 2025 - ព័ត៌មានជាតិ
(ខេត្តពោធិ៍សាត់)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលល្ងាចពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរខេត្តពោធិ៍សាត់ ចាប់ផ្តើមដាំកូនឈើលម្អជាង ៣០០ដើម នៅតាមដងផ្លូវរមណីយដ្ឋានភ្នំទំព័រ ដើម្បីលើកកម្ពស់វិស័យបរិស្ថានបៃតង និងទេសចរណ៍។ ចំពោះកូនឈើក្ងោកចំនួន ៣០០ដើម ដែលស្ថានីយ៍ផ្សព្វផ្សាយរបស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់បានផ្តល់នោះ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោក ហេង សុភាណា អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធមួយចំនួន រដ្ឋបាលស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន
June 20, 2025 - ព័ត៌មានជាតិ
(ប្រទេសអ៊ីរ៉ង់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ បង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីចៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ។ ក្នុងសេចក្ដីអំពាវនាវរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ បានបន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា សូមជម្រាបជូនពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេស អ៊ីរ៉ង់ មេត្តាជ្រាបថា ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែលប្រកបដោយភាពតានតឹង និងគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាននោះ ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការ ប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍ឱ្យបានហ្នឹងម៉ាត់តាមការ
June 20, 2025 - ព័ត៌មានជាតិ
(ប្រទេសព័រទុយហ្គាល់)៖ នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។ តាមការបញ្ជាក់បន្ថែមរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ចំពោះសៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែលរៀបចំ និងចងក្រងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» (Special Award of the Jury) ពី
June 19, 2025 - ព័ត៌មានជាតិឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ ចុះពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ
តាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ ចុះពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ។ ក្រោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ បង្កការប៉ះពាល់ ដំណាំស្រូវជាង ២ពាន់ហិកតា និងខូចខាតជាង ៨០០ហិកតា។ ចំពោះជំនន់ទឹកភ្លៀងបានបង្កការប៉ះពាល់ដល់ដំណាំស្រូវនៃស្រុកចំនួន៥ របស់ខេត្តកំពង់ធំចំនួន ២ ២១០ ហិកតា ស្មើនឹង ២០៨២ គ្រួសារនិងខូចខាតដំណាំស្រូវចំនួន ៨១៣ ហិកតា ។ ឯកឧត្តម
June 19, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា កិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក លើកទី៤០ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។ ចំពោះកិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដោយលោក Kensuke Nagase អនុប្រធានបេសកកម្មជប៉ុន និងលោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត
June 19, 2025 - ព័ត៌មានជាតិ
(រដ្ឋបាលខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ពីការត្រៀមរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» រយៈពេលប ៧ថ្ងៃ និង ប៊ូហ្វេទុរេនបាត់ដំបង រយៈពេលប ៣ថ្ងៃ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) ដែលនឹងរៀបចំឡើង ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែកក្កដា
June 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានជនខិលខូច បានក្លែងបន្លំធ្វើជា គណនី ‹‹Telegram›› របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខណៈនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ។ បណ្តាញសង្គមការងារផ្លូវការរបស់សម្តេចតេជោ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន
June 19, 2025









