soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៦ កន្លះទៅ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធី មីទ្ទិញអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៦:៣០នាទី នៅវិមាន៧មករា

    June 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងពី ការផ្អាកជាបណ្តោះអាសន្ននូវការចូលកម្សាន្តនៅក្នុងរមណីយដ្ឋានក្បាលឆាយ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ក្នុងកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ។ តាមការបញ្ជាក់បន្ថែមរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ នេះស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ

    June 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន។ ក្នុងនោះ ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥។ កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា

    June 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីរាជការ ក្រុមយុវជន ចូលរួមដាំកូនឈើ ប្រភេទដើមក្ងោក ចំនួន៦០០ដើម ដើម្បីលម្អនៅតាមសងខាងផ្លូវ ឆ្ពោះទៅចំណុចអូរ១ អូរ២ ស្ថិតនៅស្រុកវាលវែង។ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ បានដឹកនាំមន្ត្រីរាជការ ក្រុមយុវជន ចូលរួមដាំកូនឈើ

    June 23, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ជាពិសេសតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា

    June 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានពី ករណីបុរសម្នាក់បាត់បង់ជីវិតបដោយសារជំងឺផ្តាសាយបក្សី ដែលមានអាយុ ៥២ឆ្នាំ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បន្ថែមថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើបុរសអាយុ ៥២ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដែល មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ

    June 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខដែរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ។ ចំពោះផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដើម្បីឱ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ

    June 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពង់សំឡេងខុសបច្ចេកទេស ចំនួន ១១គ្រឿង។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល

    June 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយនៅលើផេកផ្លូវការរបស់ សម្ដេច ថា៖ ‹‹ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា››។ ក្នុងនោះដែរ សម្តេចតេជោ ហ៊ុនសែន ក៏បានលើកឡើងពី ការប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច ថា៖ ‹‹ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូល

    June 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងសហការី ចូលជួប និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនៃជំនួបនេះដែរ ភាគីកម្ពុជា និងម៉ាឡេស៊ី បានឯកភាពពីសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

    June 20, 2025