soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។

    June 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ អភិបាលខេត្តបាត់ដំបង បើកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ និងមានប៊ូហ្វេទុរេនបាត់ដំបង។ រដ្ឋបាលខេត្តបាត់ដំបង បានបន្ថែមថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារដើម្បីប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង ២០២៥ នៅសាលាប្រជុំសាលាខេត្ត និងត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះគ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ

    June 18, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ។ ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក អមដំណើរឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បន្តចុះពិនិត្យវឌ្ឍនភាពការងារនៅប្រាសាទបាយ័ន និងប្រាសាទមេបុណ្យខាងលិច ដើម្បីស្តាប់បទបង្ហាញពីកិច្ចការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ ដែលការងារនេះ តែងធ្វើជាទៀងទាត់មុនកិច្ចប្រជុំរបស់គណៈកម្មាធិការមួយនេះ៕ ប្រភព៖ ក្រសួងវប្បធម៌

    June 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ហៅ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៦ រយភាគហើយ បើគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំនេះ។ តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យ

    June 18, 2025
  • ព័ត៌មានជាតិ

    (រាធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ទេសចរកម្ពុជា-ម៉ាឡេស៊ី កើនឡើងជាមួយនឹងការហោះហើរត្រង់ថ្មីបន្ថែម រវាងរាជធានីភ្នំពេញ និងទីក្រុង Penang។ កាលពីល្ងាចថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាចជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈសម្រាប់ការឆ្លើយតបនឹងការជំរុញកំណើនទេសចរកម្ពុជា-ម៉ាឡេស៊ីបន្ថែមទៀតតាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ ការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍មករដូវកាលបៃតង (Green

    June 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ បានសរសេរថា «ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលមកពីគ្រប់ទិសទីទាំងអស់ ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី»។ សម្តេចតេជោបានបញ្ជាក់ជាថ្មីថា ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីល្លីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឱ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីល្លីម៉ែត្រដូចគ្នា។

    June 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅខណ្ឌឬស្សីកែវ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។ ការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ចំពោះហេតុការណ៍អគ្គីភ័យមួយនេះ បន្ថែមថា ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវ១០០៣ ក្រុម៧ ភូមិឡកំបោរ

    June 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស អញ្ជើញបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ប្រទេស ដើម្បីពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយបណ្តាឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ប្រទេស ដើម្បីធ្វើការជម្រាបជូនពីការវិវត្ត និងពន្យល់អំពីស្ថានការណ៍បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ និងការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈជំនួបនេះបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួង រាជធានីភ្នំពេញ

    June 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឡោ រស្មី ចែកកូនឈើ ២៨០០ដើម ជូនដល់អង្គភាព និងវត្តអារាម ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៥ និង ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ

    June 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ផ្លូវមួយខ្សែប្រវែង ១៥ គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប។ តាមការអនុវត្តតាមគោលការណ៍ណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់

    June 16, 2025