- soknita
- ព័ត៌មានជាតិ
(ខេត្តរតនគិរី)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃទី ២៦ ខេមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តរតនគិរី និងមន្ទីរទេសចរណ៍ខេត្ត រៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ នៅបរិវេណគ្រួសារដំរី។ តាមការបញ្ជាក់របស់ ក្រសួទេសចរណ៌ ជូនដំណឹងដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថារដ្ឋបាលខេត្តរតនគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ ២០២៥ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ២៖៣០ នាទីរសៀល
June 26, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានឱ្យដឹងថា មន្ត្រីគយខេត្តព្រះវិហារ បង្ក្រាបបានដូងក្រអូបរាប់ពាន់ផ្លែ ដែលគេចពន្ធពីប្រទេសថៃឆ្លងកាត់ព្រំដែនឡាវ ចូលមកខេត្តព្រះវិហារ។ តាមរយៈ មន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានបញ្ជាក់ថា កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធ រួមមានមន្ត្រីគយខេត្តព្រះវិហារ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មើសរត់ពន្ធតំបន់៥ សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ រួមទាំងកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលទំនិញគេចពន្ធបានដោយជោគជ័យ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥។
June 26, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឯកឧត្តម ចាន់ យុត្ថា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង ដែលសម្រេចបានប្រមាណ ៩៥ ភាគរយ។ តាមការបញ្ជាក់របស់ ក្រសួងធនធានទឹក និងឧតុនិយម បន្ថែមថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការសិក្សា និងវាយតម្លៃអំពីស្ថានភាពច្រាំងទន្លេមេគង្គ ស្ថិតនៅមុខទីរួមខេត្តកំពង់ចាម។ សូមជម្រាបថា កិច្ចការចុះសិក្សា និងវាយតម្លៃនេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ
June 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី២ ក្នុងឆ្នាំ ២០២៥ ឈ្មោះ ‹‹សេពផេត›› (Sepat) ពីចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥។ ចំពោះព្យុះទី២ ក្នុងឆ្នាំ ២០២៥ ឈ្មោះ ‹‹សេពផេត›› (Sepat) T2502 មានឥទ្ធិពលលើសម្ពាធទាប ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង
June 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យជប៉ុនជួយជំរុញឱ្យភាគីជម្លោះ ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃនិយាមច្បាប់អន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ
June 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន គ្រាន់តែភ្ជាប់ឯកសារមួយចំនួននេះ។ ចំពោះបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន ដោយតម្រូវោ្យភ្ជាប់ជាមួយឯកសារអ្ដូចខាងក្រោមនេះ៖ – បណ្ណបើកបរដែលត្រូវបន្តសុពលភាព – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) – លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្ដល់សេវា) – រូបថតខ្នាត ៤x៦ ផ្ទែពណ៌ស ចំនួន ៣សន្លឹក ដោយឡែក ចំពោះតម្លៃនៃសេវាកម្ម មានប្រភទ ‹‹ក›› ២០.០០០រៀល
June 25, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាបប)៖ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប ៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។ ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់
June 25, 2025 - ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ តាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីពី ឱកាសការងារជាច្រើនបែប ដល់ពលករខ្មែរដែលត្រឡប់មកកាន់ប្រទេសវិញ។ តាមការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមថា គិតចាប់ពីម៉ោង ៨:០០នាទី នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប
June 25, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានោ្យដឹងថា នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារបុរីអង្គរ។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព
June 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន ខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី
June 24, 2025









