soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមថា ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ

    July 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនចិនលើការអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ (Smart Tourism)។ កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក LI TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD.

    June 30, 2025
  • ព័ត៌មានជាតិ

    (រាធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ដំណឹងពី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា។ ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា ចំពោះដំណឹងអាហារូបករណ៍មួយនេះ គឺជាការផ្ដល់អាហារូបករណ៍ដល់ប្រទេសសមាជិកអាស៊ាន សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សិក្សានៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា។ ចំពោះការដាក់ពាក្យ អាចធ្វើការផ្ញើតាមរយៈ៖ https://nalandauniv.edu.in/admissions/eligibility-criteria ផុតកំណត់ទទួលពាក្យនៅថ្ងៃទី

    June 27, 2025
  • ព័ត៌មានជាតិ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌សិក្សាលើលទ្ធភាពនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិពលរដ្ឋកម្ពុជាដែល ឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិរបស់ខ្លួន។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា​បានស្នើដល់រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ឱ្យសិក្សា លើ​លទ្ធភាព​នៃការធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញដកសញ្ជាតិ​ពលរដ្ឋកម្ពុជា ណា​ដែលឃុបឃិត​ជាមួយ​បរទេសមកបំផ្លាញជាតិរបស់ខ្លួន។ ក្នុងឱកាសអញ្ជើញជួប សំណេះសំណាល ជាមួយ​សមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥

    June 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថៃបើកទ្វារព្រំដែនធំចំហទាំងអស់នៅច្រកអន្តរជាតិដូង ជាប់ស្រុកកំរៀងខេត្តបាត់ដំបង ប៉ុន្តែហាមឃាត់ការឆ្លងកាត់។ បើតាមមន្រ្តីស្នាក់ការច្រកព្រំដែនអន្តរជាតិដូងបានឱ្យដឹងថា កាលពីម៉ោង ៨ព្រឹក នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ភាគីថៃបានបើកច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដោយឯកតោភាគី ប៉ុន្តែហាមឃាត់មិនឱ្យឆ្លងកាត់តាមធម្មតានោះទេ លើកលែងតែពលករខ្មែរត្រឡប់ពីប្រទេសថៃ វិលចូលកម្ពុជាវិញ។ការបើកច្រកទ្វារ តែមិនឱ្យឆ្លងកាត់នេះគឺជាល្បិចដើម្បីឱ្យអ្នកសារព័ត៌មានថៃផ្សព្វផ្សាយបំភាន់ ដើម្បីចោទប្រកាន់ថាកម្ពុជាអ្នកបិទ ចំណែកខាងថៃអ្នកបើកច្រកទ្វារទៅវិញ។ លោក ខុង យ៉ាត់លួងប្រធានទីស្នាក់ត្រូតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា

    June 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលរ៉ាប់រងការចំណាយលើការព្យាបាល និងថ្លៃធ្វើដំណើរ អ្នកជំងឺម្នាក់មកពីខេត្តតាកែវ ដែលមានបញ្ហាជំងឺទឹកនោមផ្អែម និង ជំងឺប្រេះបេះដូង។ តាមការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

    June 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្ត្រីជំនាញចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមច្រកទ្វាអន្តរជាតិជ្រៃធំ និងរកឃើញបន្លែ ចំនួន ៤ ប្រភេទ ដែលមានសំណល់ថ្នាំកសិកម្ម។ តាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការគាំទ្រដោយមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម សាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង

    June 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ជួសជុលចម្រឹងបង្អួចដែលបាក់បែកចំនួន ២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ។ ក្នុង អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានជួសជុលចម្រឹងបង្អួចចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ ដែលកំពុងប្រឈមនិងហានិភ័យ ឱ្យរឹងមាំឡើងវិញ។ ប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទបន្ទាយសំរ៉ែ លោក ឡុង ណារី មានប្រសាសន៍ថា កិច្ចការដំបូង គឺត្រូវស្វែងរកបំណែកចម្រឹងបង្អួចដែលបានបាក់ធ្លាក់លើដី និងសិក្សាប្រមូលទិន្នន័យពីស្ថានភាពខូចខាតរបស់ចម្រឹងបង្អួច ដែលមានស្នាមប្រេះ បាក់ជាកំណាត់ៗរួចហើយ

    June 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់ក្រុមការងារនិងសម្ថកិច្ចចម្រុះប្រចាំការនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងជួយសម្របសម្រួលដល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដែលកំពុងប្រចាំការនៅមាត់ច្រកទ្វារព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និងជួយសម្របសម្រួលជូនដល់បងប្អូនពលករ ដែលត្រឡប់មកពីប្រទេសថៃ

    June 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តមណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរខេត្តមណ្ឌលគិរី ផ្តល់ពូជស្រូវផ្ការំដួល និងសែនក្រអូប០១ ជាង ២តោន ដល់កសិករចំនួន ១២០ គ្រួសារនៅស្រុកកោះញែក។ ដើម្បីពង្រឹងការដាំដុះស្រូវឲ្យមានប្រសិទ្ឋភាព និងទទួលបានតម្លៃថ្លៃលើទីផ្សារ អាជ្ញាធរខេត្តមណ្ឌលលគិរី បានផ្តល់ពូជស្រូវ ពីរប្រភេទដល់បងប្អូនប្រជាកសិករ រស់នៅស្រុកកោះញែក ដែលជាជង្រុកស្រូវដ៏ធំប្រចាំខេត្ត ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាឃុំអបួនលើ ស្រុកកោះញែក។ ឯកឧត្តម ថង សាវុន

    June 26, 2025