soknita
  • ព័ត៌មានជាតិ

    (រាជាធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យព្រះកេតុមាលា សហការជាមួយវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពជើងទឹករំដោះប្រជាជនចិន នឹងផ្ដល់ការពិនិត្យពិគ្រោះ ព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ បំពង់ក ចាប់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥។ តាមការបញ្ជាក់បន្ថែមរបស់ មន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ក្នុង កងយោធពលខេមរភូមិន្ទមេត្តាជ្រាបថា មន្ទីរពេទ្យព្រះកេតុមាលាបានសហការជាមួយវេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យកងទ័ពជើងទឹករំដោះប្រជាជនចិន នឹងធ្វើការពិនិត្យពិគ្រោះ ព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ បំពង់ក

    July 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី

    July 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី សហការជាមួយខាង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺបាតភ្នែក នៅក្នុងខែកក្កដានេះ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ជាក់បន្ថែមថា ចំពោះផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺ បាតភ្នែក ចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕

    July 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាមិនមែនជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្ញើសារឆ្លើយតប ទៅលើកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី០២ កក្កដា ២០២៥។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុក នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នាយកឧត្ដមសេនីយ៍ ទៀ សីហា

    July 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកែប)៖ នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត និងខេត្តកែប ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារសម្តេចមហាបវរធិបតី បានអញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

    July 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តរតនគិរី)៖ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះពិនិត្យ និងជិះខ្សែរ៉តនៅតំបន់កម្សាន្តបឹងកន្សែង ក្នុងខេត្តរតនគិរី ដែលអាចជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងបានលុង។ ក្នុងការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងជិះខ្សែរ៉តគយគន់ទេសភាពធម្មជាតិនារដូវកាលពីបៃតង ពីលើផ្ទះកូនប្រុសសំដៅទៅផ្ទះកូនស្រី ដែលមានដើមឈើខ្ពស់ៗ នៅបឹងកន្សែង ជាបឹងធម្មជាតិមួយ

    July 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បន្តផ្ដល់ការណែនាំដល់ប្រជាពលរដ្ឋ ឱ្យដឹងពីគុណភាព និងសមត្ថភាពសេវាសុខាភិបាលក្នុងស្រុក មុនពេលគិតទៅបរទេស។ តាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ចំពោះម្ចាស់គ្រប់គ្រងសេវាសុខា ភិបាលឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យឯកជន មន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល មន្ទីរព្យាបាលជំងឺ កុមារ មន្ទីរសម្ភព-រោគស្ត្រី មន្ទីរព្យាបាលមាត់-ធ្មេញ មន្ទីរព្យាបាលជំងឺភ្នែក មន្ទីរព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក មន្ទីរព្យាបាល ជំងឺសើរស្បែក

    July 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ វិទ្យុជាតិខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលករខ្មែរម្នាក់កំពុងតែដើរឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រកព្រំដែន ប៉ោយប៉ែតស្រាប់តែឈឺពោះចង់សំរាលកូន ទទួលបានជួយសម្រួលពីក្រុមការងារ មន្ត្រីអាជ្ញាធរខេត្តក្រុង និង គ្រូពេទ្យ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី។ លើសពីនេះ វិទ្យុជាតិខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា ស្ដ្រីពលករខ្មែរម្នាក់រូបនេះមាន ឈ្មោះ សេង កែវមុនី កំពុងឆ្លងដែនមកពីប្រទេសថៃ តាមច្រកប៉ោយប៉ែតស្រាប់តែឈឺពោះសំរាលកូន ត្រូវបានក្រុមការងារដឹកនាំដោយឯកឧត្តម និន វណ្ណៈ តំណាងក្រសួងការងារ មន្ត្រីអាជ្ញាធរខេត្តក្រុង និង គ្រូពេទ្យ បានអន្តរាគមជួយបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីពេទ្យជំនាញឆ្មបចាត់ចែងជួយដល់ម្តាយកូន

    July 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ខេត្តបាត់ដំបងចាប់ផ្តើមសង់អាងទំនប់ស្ទាក់ទឹកស្ទឹងក្រញូងសម្រាប់វិស័យកសិកម្ម ស្រុកក្រុងចំនួន ៥ ក្នុងខេត្តបាត់ដំបង នឹងទទួលបានផលពីគម្រោងអាងទំនប់ស្ទាក់ទឹក ក្រញូងដែលអាចស្រោចស្រពស្រូវវស្សារហូតដល់ជាង ១០ម៉ឺនហិកតា។ ចំពោះអាងនេះដែរ ស្ថិតនៅស្រុកសំឡូត ជាប្រព័ន្ធធារាស្រ្តសាស្រ្តដ៏ធំថ្មីមួយទៀតដែលកំពុងចាប់ផ្តើមសាងសង់បន្ថែមលើប្រព័ន្ធធារាសាស្រ្តធំៗចំនួន ៤ ដែលកំពុងមានស្រាប់ ដើម្បីបម្រើឱ្យវិស័យកសិកម្មក្នុង ខេត្តបាត់ដំបង។ លោក ឈឺន សុខុមប្រធានការិយាល័យធារាសាស្រ្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ ខេត្តបាត់ដំបង បានអោយដឹងថា គម្រោងអភិវឌ្ឍអាងស្តុកទឹកស្ទឹងក្រញូង ជាគម្រោងគ្រប់គ្រងដោយក្រសួងធនធានទឹកនិងឧតុនិយម ដែលមានប្រវែងជាង១គីឡូម៉ែត្រ។

    July 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ពលករមកពីថៃវិលចូលស្រុកកំណើតក្នុងខេត្តកំពតមានជាង៣០០នាក់ ខណៈដែរឱកាសការងារក្នុងខេត្តមានរហូតដល់ ៧០០កន្លែង។ រយៈពេល ៨ថ្ងៃ ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែននានា បន្ទាប់ពីរងការមាក់ងាយរបស់រដ្ឋាភិបាល និងពលរដ្ឋប្រទេសជិតខាងនោះ បានវិលត្រឡប់ចូលស្រុកកំណើតនៅខេត្តកំពតប្រមាណជាង ៣០០នាក់។ ប្រសិនបើពលរដ្ឋដែលបានត្រឡប់មកលំនៅស្ថានហើយមានបំណងរកការងារធ្វើដោយមិនចង់រៀនយកជំនាញផ្សេងៗ ជាជំហានដំបូងរដ្ឋបាលខេត្តកំពតមានការងារផ្តល់ជូនជាង ៧០០កន្លែង។ លោក ហេង ណារ៉ុង អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈខេត្តកំពតបានប្រាប់ឱ្យដឹងថា ផ្អែកតាមសេចក្តីណែនាំរបស់ឯកឧត្តម ហេង សួរ ពិសេសក្រោមកិច្ចចង្អុលការពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរការងារ

    July 3, 2025