soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមករចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តាមការបញ្ជាក់របស់ អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មកម្ពុជាមានទំនិញជាង ៣០០ប្រភេទ សម្រាប់នាំចេញទៅប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និងមៀនប៉ៃលិន ជាដើម។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កសិផលកម្ពុជាប្រមាណជាង ៣០០ប្រភេទ ដែលអាចនាំចេញទៅលក់នៅប្រទេសចិន ខណៈនេះកម្ពុជាក៏កំពុងសម្លឹងមើលពីឱកាសនៃការពង្រីកទំហំនាំចេញទៅកាន់ទីផ្សារប្រទេសចិនថែមទៀតដែរ។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

    July 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ បង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ដើម្បីឆបោកស្ត្រីៗជាច្រើននាក់ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនា។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ

    July 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ អាចមកទទួលសេវាពិនិត្យបាតភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែក្នុងខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម វេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានឱ្យដឹងថា ចំពោះបងប្អូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងពលរដ្ឋដែលនៅខេត្តជាប់គ្នា អាចមកទទួលសេវាពិនិត្យបាតភ្នែក នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំដោយឥតគិតថ្លៃរយៈពេល១ខែនៅក្នុងខែកក្កដា ឆ្នាំ ២០២៥ នេះ។ ការប្រកាសនេះបានធ្វើឡើង

    July 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីបំភ្លឺព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍មិនផ្តល់ទិដ្ឋាការ ឬហាមឃាត់ការធ្វើដំណើរចូល ឬមិនបន្តទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសជាតិសាសន៍ណាមួយឡើយ។ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីបំភ្លឺព័ត៌មាន ជូនសាធារណជនទាំងអស់ឱ្យបានជម្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងមតិជនបរទេសមួយ ចំនួន លើកឡើងថា “សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការរឹតបន្តឹងការស្នើសុំទិដ្ឋាការចូល និងទិដ្ឋាការ បន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសសញ្ជាតិមួយចំនួន”។ ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចតទៅ៖ ១. យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីនគរបាលអន្តោប្រវេសន៍មាន

    July 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមសហការជាមួយក្រុមការងារមកពី ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះវាស់វែងនិងសិក្សាគម្រោងធ្វើស្ពានឆ្លងកាត់ព្រែកជីផាត។ តាមការបញ្ជាក់បន្ថែមរបស់ រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នៅវេលាម៉ោង ១០:០០ ព្រឹក លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមសហការជាមួយក្រុមការងារមកពី ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះវាស់វែងនិងសិក្សាគម្រោងធ្វើស្ពានឆ្លងកាត់ព្រែកជីផាត៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង

    July 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងទេសចរណ៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្លឹបគុន Emei-Legend ដ៏ធំពីខេត្តស៊ីឈាន់ សហការរួមគ្នាអភិវឌ្ឍន៍ទេសចរណ៍កីឡានៅកម្ពុជា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mei Jiaxiang ស្ថាបនិកស្ថាប័នក្បាច់គុន Emei-Legend នៃខេត្តស៊ីឈាន់ សាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រលើគម្រោងសហប្រតិបត្តិការបង្កើតព្រឹត្តិការណ៍កីឡាប្រដាល់ធំៗ

    July 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគចំនួន ៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២៥។ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។

    July 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺលើ សេចក្តីថ្លែងការណ៍ខុសពីការពិតរបស់ភាគីថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និង MoU 2000 ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់នូវ សេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការ

    July 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ តាមការចុះផ្សាយនៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ១ម៉ឺន៦ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករក្នុងខេត្តកំពង់ចាម ដែលទើបត្រឡប់មកពីប្រទេសថៃ។ ក្នុងឱកាសនាំយកការងារជាង ១ម៉ឺន៦ពាន់កន្លែងនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអមដោយឯឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)

    July 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោយចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយរួច។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូមរួមពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ប្រារព្ធឡើងដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ ធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ ២០២៥

    July 7, 2025