- soknita
- ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកជំនាញអាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម នៅខែវិច្ឆកា ឆ្នាំ ២០២៥។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ ២០២៥ ខាងមុខ។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង និងដំបូលជាដើម។
July 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋពលករខ្មែរជាង ៤ម៉ឺននាក់ បានវិលត្រឡប់ចូលប្រទេសវិញតាមច្រកព្រំដែនខេត្តបាត់ដំបង ចាប់ពីមានបញ្ហាព្រំដែន។ លោក មាស ដារ៉ា ប្រធាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបងបានផ្តល់របាយការណ៍ ថាចាប់តាំងពីមានបញ្ហាព្រំដែន ជាពិសេសការរឹតបន្តឹងការឆ្លងដែន និងបញ្ហាការងារនៅប្រទេសថៃ គិតចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរចំនួន ៤២,១១៦នាក់
July 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ ដោយឡែកអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងបន្ថែមថា ចំពោះការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F
July 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងការផលិតជាបន្ទាន់ ដើម្បីការពារនិងទប់ស្កាត់ការបំពុលខ្យល់។ ក្រសួងបរិស្ថានជូនដំណឹងដល់ លោកប្រធាន ថា ក្រុមហ៊ុនរបស់លោក ជាប្រភេទរោងចក្រផលិតគ្រឿងបង្គំ-បន្ទាប់បន្សំស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាព សាធារណៈ ដែលក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ដោយល្មើសទៅនឹង
July 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងពី សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ ដែលអស់លទ្ធភាពបង់ភាគទាន ត្រូវរាយការណ៍ទៅកាន់បេឡាជាតិសន្តិសុខសង្គមតាម។ តាមការបញ្ជាក់របស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ប្រសិនបើសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន នោះលោកអ្នកត្រូវអនុវត្តដូចខាងក្រោម៖ -ក្នុងករណីសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) អស់លទ្ធភាពបង់ភាគទាន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF
July 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។ ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។ ក្នុងន័យនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ
July 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់ នីតិវិធីសម្រាប់ ការនាំចេញទៅប្រទេសចិន នេះបើតាមការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជាបានឱ្យដឹងថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធីសម្រាប់ការ នាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។ ជាមួយរូបភាពផ្លែទុរេន ឯកឧត្តមឯកអគ្គរដ្ឋចិនបានអធិប្បាយថា ថ្មីៗនេះ រដ្ឋបាល គយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន។ បញ្ជីរាយនាមត្រូវបានបន្ថែម ជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថា
July 9, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅអង្គការ UNESCO ខណៈនិតីវិធីបានរៀបចំរួចរាល់ និងបញ្ជូនតាំងពីឆ្នាំ ២០២៤។ ក្រសួងវប្បធម៌វប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់អង្គការ UNESCO រួចហើយ ខណៈនិតីវិធី និងការរៀបចំឯកសាររួចរាល់ និងបញ្ជូនតាំងពីខែមេសា ឆ្នាំ២០២៤មកម្ល៉េះ”។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌
July 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងងព័ត៌មាន នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម សរ សុពុត្រា អំពាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ គោ ក្របី ជ្រូក ជួយគ្រប់គ្រង កុំឱ្យពាសវាលពាសកាល ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្ត សហការជាមួយរដ្ឋបាល ស្រុកសេសាន បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅឃុំភ្លុក។ ជាឱកាសនោះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា៖
July 8, 2025 - ព័ត៌មានជាតិ
(ប្រទេសជប៉ុន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយវិស័យឯកជនដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥។ ជំនួបនេះមានគោលបំណងសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគ និងទាក់ទាញសហគ្រាសជប៉ុនឱ្យមកបណ្តាក់ទុន និងពង្រីកការវិនិយោគនៅកម្ពុជា។ ជំនួបដែលរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា។ ក្នុងឱកាសនោះ ឯកឧត្តម សួន សុផល បានថ្លែងអំណរគុណចំពោះតំណាងសហគ្រាសដែលបានចូលរួម និងបាន ενημερώθηκανអំពីបរិយាកាសវិនិយោគថ្មីៗនៅកម្ពុជា
July 8, 2025









