- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ពីការរៀបចំពិព័រណ៍ “ពន្លកបៃតង” និង ប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម ទូទាំងប្រទេសឆ្នាំ ២០២៥ នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅ វិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើម ត្នោតមួយលានដើម
July 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែននៅថ្ងៃទី១០កក្កដាឆ្នាំ២០២៥ម្សិលមិញនេះបានអោយដឹងថាដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៧ ខែ កន្លងមកនេះសម្រេចបានប្រមាណ ៥៣,៣០ភាគរយ នៃផែនការរួម ក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤ភាគរយ និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨ភាគរយ។ យោងតាម សេចក្តីប្រកាសព័ត៌មានបានលំអិតថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា
July 11, 2025 - ព័ត៌មានជាតិ
(ប្រទេសវៀតណាម)៖ នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ Cambodian Top Team បានឱ្យដឹងថា បន្ទាប់ពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានធ្វើការចរចារជាមួយ ម្ចាស់កម្មវិធី (God of Martial Art) នៅប្រទេសវៀតណាមរួច កម្មវិធីមួយនេះក៏បានយល់ព្រមសហការជាមួយ ដោយយល់ព្រមដាក់អក្សរខ្មែរលើខ្សែក្រវ៉ាត់។ តាមរយៈការបង្ហោះរបស់ Cambodian Top Team បានបន្ថែមថា លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី
July 11, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាល ជំរុញក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ឱ្យពន្លឿនការសាងសង់ ដើម្បីជួយរំដោះទឹកភ្លៀងនាពេលខាងមុខ ដើម្បីបញ្ជៀសការជន់លិច ក្នុងក្រុងតាខ្មៅ។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ គម្រោងស្ថាបនាលូប្រអប់ផ្លូវ១០៨ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ
July 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់។ ចំពោះបេក្ខជនដែលមានបំណង ចង់ដាក់ពាក្យចូលរួមប្រឡងប្រជែងចូលទៅកាន់តំណរភ្ជាប់មួយនេះ https://go.gov.kh/era/mcs25agri ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ បេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង និងលក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកប៉ុស្តិ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ តាមរយៈតំណរភ្ជាប់
July 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ រដ្ឋរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២
July 10, 2025 - ព័ត៌មានជាតិ
(ខេត្តកែប)៖ កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញ វឌ្ឍនៈភាពការសាងសង់រង្វង់មូលគយគន់ទេសភាព ក្នុងឆ្នេរតេជោសន្តិភាពកែប ដែលមានឆ្មេរប្រវែង ២៧០០ម៉ែត្រ។ តាមការបញ្ជាក់របស់ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្ថែមថា ចំពោះវឌ្ឍនៈភាពនៃការសាងសង់រង្វង់មូលគយគន់ទេសភាពទី២ នៃគម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលស្ថិតនៅក្នុងឆ្នេរតេជោសន្តិភាពកែប មានឆ្មេរប្រវែង ២៧០០ម៉ែត្រ ទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕ ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
July 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២៥ នេះ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ បើតាម ឯកឧត្តមអគ្គនាយក ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា
July 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងពី ការជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងមុខតំណែង អ្នកអភិវឌ្ឍនិងគ្រប់គ្រងកម្មវិធីកុំព្យូទ័រ (Java Developer) ។ ក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនសាធារណជនឱ្យបានជ្រាបថា ត្រូវការជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យាចំនួន ០២ រូប មកបម្រើការងារពេញម៉ោងក្នុងមុខតំណែង អ្នកអភិវឌ្ឍនិងគ្រប់គ្រងកម្មវិធីកុំព្យូទ័រ (Java Developer) ដើម្បីបម្រើការងារនៅក្នុងនាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានគុណវុឌ្ឍ និងភារកិច្ចនិងការទទួលខុសត្រូវ ដូចខាង ក្រោម៖
July 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រុមហ៊ុនធំៗ បានឱ្យដឹងថា ឱកាសការងារពីក្រុមហ៊ុនធំៗចំនួន ៤,៤៣៣ កន្លែង សម្រាប់សិស្សនិស្សិត អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗក្នុងកម្មវិធីវេទិកាការងាររបស់ NEA នៅក្នុងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ដោយក្រុមហ៊ុនធំៗត្រៀមរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងកម្មវិធីវេទិកាការងាររបស់ NEA
July 10, 2025









