- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមចេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី ក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ចំនួន ៧២នាក់ ផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ ២០២៥ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។ ក្រសួងមហាផ្ទៃ មានការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ ផ្នែកជំនាញសុខាភិបាល ចំនួន ៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដូចខាងក្រោម៖ ក- លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើស រើសផ្នែកជំនាញសុខាភិបាល (វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី
July 15, 2025 - ព័ត៌មានជាតិ
(ខេត្តប៉ៃលិន-បន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា អគ្គនាយកធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឱ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុក ក្នុងខេត្តប៉ៃលិន បាត់តំបង និងបន្ទាយមានជ័យ ជួយបង្កើនការទិញពោតពីកសិករ ឱ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ។ ឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ
July 15, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស។ ចំពោះគោលបំណងនៃការរៀបចំប្លង់បង្គន់អនាម័យ ស្តង់ដាប្រកបដោយបរិយាបន្ននេះ គឺដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន។ ក្រសួងមហាផ្ទៃ សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងការសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅសាលាឃុំ សង្កាត់។ គោលបំណងនៃការរៀបចំប្លង់បង្គន់អនាម័យ ស្តង់ដាប្រកបដោយបរិយាបន្ននេះ គឺដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំ និងទទួលសេវា រដ្ឋបាល នៅសាលាឃុំ សង្កាត់
July 15, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីសារសំខាន់នៃការកសាងច្បាប់ និងកែលម្អរាល់លិខិតបទដ្ឋានគតិយុត្ត
July 15, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ក្រោយពាក់ព័ន្ធករណីរត់ពន្ធទឹកដោះគោស្រស់ខុសច្បាប់ ជិត៥០០ដប ចេញពីប្រទេសថៃ។ តាមការបញ្ជាក់ព័ត៌មានលម្អិតពី មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង ០៧និង៥៨នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ
July 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបង្កើនពង្រឹងអនុវត្តវិធានការបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់។ ការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រចាំខែមិថុនា
July 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេហ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី ផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គម្រូក្នុងការរៀបចំ ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រែក្លាយគម្រោងបែងចែកដីសម្បទានសង្គមកិច្ច មកជាគម្រោងសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ក្នុងនោះក្រសួងបានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គម្រូក្នុងការរៀបចំ ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភ័ណភាព និងស្របតាមយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងរៀបចំដែនដី នារសៀសថ្ងៃទី ១៤
July 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន ស្នើឱ្យក្រសួងការពារជាតិធ្វើការ ពិនិត្យកែសម្រួលធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលច្បាប់នេះនឹងធ្វើឱ្យកម្ពុជាមានទ័ពច្រើន ហើយដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០២៦ខាងមុខ។ថ្លែងក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)” នៅខេត្តកំពង់ឆ្នាំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្លងកាត់កិច្ចប្រជុំចង្អៀតកន្លងមកសម្តេចបវរធិបតីបានស្នើសុំឱ្យមានគោលការណ៍ធ្វើវិសោធនកម្មច្បាប់ច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ត្រូវរៀបចំពិនិត្យដើម្បីឈានដល់ការអនុវត្តនៅឆ្នាំ ២០២៦។ សម្តេចបវរធីបតីបានបញ្ជាក់ថា៖
July 14, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ តាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ មានអណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃរបស់កម្ពុជា ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ
July 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដឱ្យគ្រប់បណ្ដាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្ដខិតខំម្ចាស់ការនៅក្នុងការបំពេញនូវតម្រូវការនៃការហ្វឹកហ្វឺន បណ្ដុះបណ្ដាល ដើម្បីធានាប្រសិទ្ធភាពកម្លាំង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងលើកទឹកចិត្ដឱ្យគ្រប់បណ្ដាកងឯកភាពទាំងអស់ ទាំងកងកម្លាំងនគរបាលជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹក ជើងគោក ជើងអាកាស កងរាជអាវុធហត្ថ បន្ដខិតខំម្ចាស់ការនៅក្នុងការបំពេញនូវតម្រូវការនៃការហ្វឹកហ្វឺន ដើម្បីធានាប្រសិទ្ធភាពកម្លាំង ខណៈរាជរដ្ឋាភិបាលនឹងខិតខំបន្ថែម ដើម្បីជួយនៅក្នុងកិច្ចការធំៗទាំងនេះ ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២
July 14, 2025









