- soknita
- ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ក្នុងខេត្តកណ្តាល សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឃាត់ខ្លួនជនជាតិបរទេស ជិត ៥០០នាក់។ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះត្រួតពិនិត្យរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ និងសង្ស័យថាមានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស
July 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់មួយកន្លែង ពាក់ព័ន្ធករណីតាំងលក់ ផលិតផលប្រែនក្លែងក្លាយមួយប្រភេទ។ តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបហាងលក់សម្លៀកបំពាក់ H Collection
July 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការចុះបញ្ជីបេតិកភណ្ឌពិភពលោកបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំងបន្ទាប់ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ
July 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ សារព័ត៌មាន Bayon News នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់ឱ្យ ឯកឧត្តម ហ្វៃ សំអាង នាំយកថវិកា ៣០០០ ដុល្លារ ចូលរួមរំលែកទុក្ខ តារាកំប្លែង និងសម្ដែង លោក សមចិត្រា ហៅ ‹‹នាយពាង››
July 18, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះរមួយក្នុងផេកផ្លូវការរបស់ លោក ពាក់ព័ន្ធនឹងករណីទាហានថៃជាន់គ្រាប់មីន កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ដោយ ឯកឧត្តម ហេង រតនា បានចោទសួរទៅកាន់ថៃថា៖ ‹‹ការផ្ទុះគ្រាប់មីននោះ ក្នុងបូរណភាពទឹកដីរបស់អ្នកណា?›› ។ យោងតាមការបង្ហោះរបស់ ឯកឧត្តម ហេង
July 18, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ )៖ នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍។ ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ បានកំពុងដំណើរការទៅមុខ ជានិច្ចបើទោះបីក្នុងរដូវវស្សាក៏ដោយ និងមានភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរ
July 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ តាមរយៈការបង្ហោះរបស់ផេក Dr. Beat Richner បានឱ្យដឹងថា កុមារីតូចម្នាក់មានអាយុ ២ ឆ្នាំកន្លះ មកពីខេត្តកំពត ត្រូវបានសត្វឪម៉ាល់ទិច ២០មេ បណ្ដាលឱ្យមានជំងឺខ្សោយតម្រងនោមទាំងពីរយ៉ាងធ្ងន់ធ្ងរ ដោយសារពិសរបស់ឪម៉ាល់ ហើយក្រោយព្យាបាលបាន៤០ថ្ងៃ ពេលនេះត្រូវបានព្យាបាលឱ្យជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ។ តាមការបញ្ជាក់របស់ ផេក Dr. Beat Richner បានឱ្យដឹងលម្អិតថា «សូមប្រុងប្រយ័ត្ននិងមើលថែការពារកូនចៅលោកអ្នក ចំពោះសត្វឪម៉ាល់ ដែលអាចព្រួតទិចសម្លាប់ក្មេងបាន! កុមារីតូចអាយុ២ឆ្នាំកន្លះ មកពីខេត្តកំពត មានជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត
July 17, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា បានចូលជួបសម្តែងការគួរ និងជម្រាបលាមុនពេល ដែលឯកឧត្តមត្រូវចាកចេញពីកម្ពុជា។ សម្តេចប្រធានរដ្ឋសភាសម្តែងការសោកស្តាយចំពោះការបញ្ចប់បេសកកម្មការទូតរបស់ ឯកឧត្តម ហ្សាក់
July 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ្)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹង អញ្ជើញជាអធិបតី ព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ
July 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ការពិនិត្យ និងព្យាបាលលើបញ្ហាភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅសង្កាត់ស្ទឹងមានជ័យ។ ក្នុងនោះដែរ ផ្លូវការរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
July 17, 2025









