- soknita
- ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងពី ឱកាសការងារសរុបជិត ៣ពាន់កន្លែង មួយក្រុមហ៊ុនធំៗចំនួន ១៥ នៅក្នុង ‹‹វេទិកាការងារ›› ក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តបាត់ដំបង នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។ តាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្នាក់ងារជាតិមុខរបរ និងការងារ នឹងរៀបចំ
July 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈការវិនិយោគមធ្យោបាយដឹកញ្ជូន-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ ២០៥០។ ក្នុងនោះ ក្រសួងបរិស្ថាន ក៏បានឱ្យដឹងបន្ថែមថា ស្ថិតក្រោមក្របខណ្ឌមាត្រាទី៦ កិច្ចព្រមព្រៀងបារីស៌ ស្តីពីការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីរបស់សាធារណៈរដ្ឋកូរ៉េ Very Words.Inc តាមរយៈកិច្ចសហប្រតិបត្តិការ គម្រោង Internationally Transferred Mitigation Outcomes (ITMOs) បានកំពុងរួមចំណែកយ៉ាងសំខាន់ជាមួយកម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី
July 22, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ តាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សាច់បង្កកចំនួន ៣៧៩៨ គីឡូក្រាម មានស្បែកជ្រូក ជើងជ្រូក និងហតដកសាច់មាន់ ដឹកចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចុះចាប់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្ដម ហ៊ុន សារ៉ាត់ បានឱ្យដឹងលម្អិតថា នៅវេលាម៉ោង ២០ និង៣០នាទី នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ
July 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី ៦ ឈ្មោះ ‹‹វីពជា›› ដែលអាចបណ្ដាលឱ្យមាន ភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសតំបន់សមុទ្រ។ ដោយព្យុះទី៦ឈ្មោះ ‹‹វីពជា›› (Wipha) T2506 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
July 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារ ៥ចំណុច ទៅថៃ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ‹‹មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
July 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឱ្យស្របតាមច្បាប់។ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
July 21, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ កាកបាទក្រហមកម្ពុជា បានឱ្យដឹង នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦ គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។ តាមរយៈ កបាទក្រហមកម្ពុជា បានបន្ថែមថា នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៥ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី
July 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ ៨នាក់ ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆ-បោកតាមប្រព័ន្ធអនឡាញ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។ ជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២
July 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងពី ការរៀបចំការប្រឡងរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព។ ក្រសួងមុខងារសាធារណៈ ជាគណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យ សម្រាប់ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡង ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖ ក-វិញ្ញាសាប្រឡង ១-វិញ្ញាសាសរសេរ៖ ជំនាញឯកទេស “រយៈពេល ២ម៉ោង” (ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី) ១០០ពិន្ទុ មេគុណ២ ២-វិញ្ញាសាពហុចម្លើយ៖ ភាសាអង់គ្លេស ឬភាសាបារាំង
July 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា ស្នងការដ្ឋាននគរបាលរាជធានី ស្នើសុំគោលការណ៍ ថ្នាក់លើបណ្តេញលោក ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅចេញ ក្រោយមកទៀតក៏មានប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ាពាក់ព័ន្ធបញ្ហាទិញដីឡូត៍។ ក្នុងនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងលម្អិតថា កាលពីពេលថ្មីៗនេះតាមបណ្តាញព័ត៌មានសង្គមបានផ្សព្វផ្សាយថាមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពី លោក ជឿន សារួនអធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
July 21, 2025









