- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថ ឯកឧត្តម ហ៊ុន ម៉ានីបានចាតទុកការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃឃឿនការពារជាតិប្រជាជន។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា មូលហេតុនៃការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នាថ្ងៃនេះ គឺដើម្បីចងចាំថា ពលរដ្ឋទាំងអស់គ្នា ជាផ្នែកមួយនៃឃឿនការពារជាតិប្រជាជន ដោយចូលរួមគាំទ្ររាជរដ្ឋាភិបាល និងផ្តល់ជាកម្លាំងចិត្ត ដល់កងវីរៈភាព និងភាពអង់អាចក្លាហាន នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា
July 21, 2025 - ព័ត៌មានជាតិ
(ខេត្តប៉ៃលិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចទី ២០ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីលើកកម្ពស់ សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួល ដល់ការបំពេញការងាររបស់មន្ត្រីជំនាញ
July 21, 2025 - ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង ជូនដំណឹងដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ពីស្ថានភាពធាតុអាកាសនៅក្នុងខេត្តកោះកុង ដែលទឹកភ្លៀងអាចនឹងថយចុះច្រើន ធ្វើឱ្យខេត្តជួបភាពរាំងស្ងួត ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។ យោងតាម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានបញ្ជាក់អំពីស្ថានភាពនៃភាពរាំងស្ងួត (កូនរដូវប្រាំង)៖ ស្ថានភាពទឹកភ្លៀងនឹងថយចុះច្រើន អាចធ្វើឱ្យខេត្តកោះកុងនិងជួបភាពរាំងស្ងួត (កូនរដូវប្រាំង) ក្នុងកម្រិតបង្គួរ ភវនីយភាព ៨០% ពីថ្ងៃទី ២៣
July 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនចំនួន ១២នាក់។ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០០នាទី កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្លូវH ផ្ទះលេខ36 ភូមិ10 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
July 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ លើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សមត្ថកិច្ចជំនាយ ឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១៥០០គីឡូ ចេញពីប្រទេសវៀតណាម។ តាមការបង្ហោះរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោង ១៨ និង០៥នាទី កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ
July 19, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរឿង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នារសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន២ទីតាំង ដោយទីតាំងទី ១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត ២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់ ជនជាតិវៀតណាម
July 19, 2025 - PR
ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។ ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង លោក Manny
July 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងពី សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី៦ឈ្មោះ ‹‹វិពផា›› (Wipha) T2506 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ‹‹វិពជា›› នេះពុំមានឥទ្ធិពលខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖
July 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ ប្រើល្បិចដើរជួលកាមេរ៉ាថតរូបពីគេជាច្រើននាក់ រួចយកទៅលក់ជាបន្តបន្ទាប់។ អាវុធហត្ថរាជធានីភ្នំពេញ បានបន្ថែមទៀតថា បុរសម្នាក់ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាង ១០គ្រឿងទៀត ពីជនរងគ្រោះចំនួន ៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ
July 19, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ត្រីគល់រាំងទម្ងន់ជាង ២០គីឡូក្រាម មន្ត្រីជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញ។ កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ត្រីគល់រាំងមួយក្បាលមានទម្ងន់ជាង ២០គីឡូក្រាម ត្រូវបានអ្នកនេសាទប្រគល់ជូនដល់ឆ្មាំ និងមន្ត្រីជលផលនៃខេត្តក្រចេះ។ ត្រីដ៏កម្រនេះត្រូវបានមន្ត្រីជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញជាបន្តទៀត។ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យរដ្ឋបាលជលផលរៀបចំបណ្ណសរសើរ និងថ្លែងអំណរគុណដល់អ្នកនេសាទដែលបានប្រគល់ត្រីគល់រាំងនេះ ដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួមអភិរក្សមច្ឆជាតិដ៏សំខាន់របស់កម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន
July 18, 2025









