soknita
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពាន។ តាមការបញ្ជាក់របស់ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕ ប្រភព៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

    July 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាម ២៦៦នាក់ តាមច្រកព្រំដែនអន្តរជាតិបាវិត ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន។ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន

    July 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ២១ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ចំពោះផ្លូវជាតិលេខ២១ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទAC មានប្រវែង ៦៣,៦គីឡូម៉ែត្រ ពីរង្វង់មូលក្រុងតាខ្មៅ ឆ្ពោះទៅស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។ សម្រាប់ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់

    July 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តាំផ្ញើទៅកាន់និស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជាលើឆាកអន្តរជាតិ។ តាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមថា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ២៥នាក់ (ស្រី១៣នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS-2024 Scholarship) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT University Recommendation) នៅទីស្តីការក្រសួង

    July 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ និងឧត្តរមានជ័យ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ជាង ៨តោន ទៅផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន ទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ តាមការបញ្ជាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានោ្យដឹងបន្ថែមថា កាលពីរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២ គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលនេះគឺជាជើងទីមួយនៃបន្លែដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញពីសហគមន៍ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែនខេត្តទាំងពីរនេះ។

    July 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញសេចក្ដីជូនដំណឹង ពីការជ្រើសរើសបុគ្គលិក ១៥រូប ដើម្បីចូលបម្រើការងារនៅតាមនាយកដ្ឋានទាំង ៤ កន្លែងនេះ។ ក្នុងសេចក្ដីជូនដំណឹងនោះ អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្ថែមព័ត៌មានលម្អិតថា អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកចំនួន ១៥រូប ដើម្បីចូលបម្រើការងារនៅតាមនាយកដ្ឋានដូចជា នាយកដ្ឋានសេវាកម្មផលិតកម្ម បញ្ជូន និងបញ្ជូនរង ចំនួន ០២រូប នាយកដ្ឋានសេវាកម្មផ្គត់ផ្គង់ ០២រូប នាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ ចំនួន ០១រូប (សញ្ញាបត្រ បរិញ្ញាបត្រ វិស្វករអគ្គិសនី ឬសញ្ញាបត្រសមមូលក្នុងវិស័យអគ្គិសនី

    July 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងពី ប្រភេទប័ណ្ណ សម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ ចំពោះប័ណ្ណ ៤ប្រភេទ មានប័ណ្ណសមាជិក ប.ស.ស. ប័ណ្ណមូលនិធិសមធម៌សុខាភិបាល , ប័ណ្ណសមធម៌ និង ប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ ទូទាំងប្រទេស។ ប័ណ្ណទាំង ៤ប្រភេទនោះ រួមមាន៖ ១. ប័ណ្ណសមាជិក ប.ស.ស. ៖ ប័ណ្ណសមាជិក ប.ស.ស. ចេញដោយ បេឡាជាតិសន្តិសុខសង្គម។ អត្ថប្រយោជន៍នៃប័ណ្ណនេះ សម្រាប់ប្រើសេវាផ្នែកថែទាំសុខភាពឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ

    July 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងពី ការបញ្ចៀសចរាចរណ៏យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ចាប៉ពីម៉ោង ៨ព្រឹកតទៅ ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់់ថា គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យសមាគមអតីត យុទ្ធជនកម្ពុជា ប្រើប្រាស់ទីតាំងវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី

    July 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង ពីក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ។ តាមរយការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា កាលពីរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD។

    July 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តប៉ៃលិនស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមានជនបរទេស។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យអាជ្ញាធរកងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមាន ជនបរទេស ដោយធានាបានថាជនបរទេសស្នាក់នៅក្នុងខេត្តប៉ៃលិនទាំងអស់ សុទ្ធតែជនដែលស្នាក់នៅដោយស្របច្បាប់

    July 22, 2025