soknita
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ អាជ្ញាធរព្រះវិហារ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ។ ក្នុងសេចក្តីថ្លែង អាជ្ញាធរព្រះវិហារ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំង ប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី ២៤-២៥ ខែកក្កដា ឆ្នាំ ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលជា

    July 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិបានបញ្ជាក់ក្នុង​សន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះថា ការឈ្លានពានរបស់ថៃបានពង្រីកការ ឈ្លានពានរបស់ខ្លួនមកខេត្តមួយ​ចំនួនរបស់កម្ពុជា។ លោកជំទាវបានលើកឡើងថា វេលាម៉ោង ៥ និង២នាទី ថ្ងៃទី២៦ ខែកក្កដា ភាគីថៃបានបើកការវាយប្រហារដោយកាំភ្លើង​ធំចំនួន៥គ្រាប់ មក​លើទីតាំងជាច្រើន​នៅក្នុងភូមិសាស្រ្តភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្នុងទីតាំងនៃ​យុទ្ធភូមិ​ភាគទី៤ ថៃបានធ្វើការវាយប្រហារផងដែរចំនួន៣ទីតាំង មាន តាថាវ ជាំតែ និងវាលឥន្រ្ទី នៅវេលាម៉ោង៥ព្រឹកដូចគ្នា។ អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា

    July 26, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ នាទី ដល់ម៉ោង ១០:០០ នាទីយប់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ទីតាំងចាស់ ក្រោយសារមន្ទីរជាតិ) បានរៀបចំពិធីថ្វាយភ្លេង និងរបាំបួងសួងសុំពរជ័យជូនដល់វីរកងទ័ពជួរមុខ។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង ឧទ្ទិសបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ដួងវិញ្ញណក្ខន្ធអតីតព្រះមហាក្សត្រនិងកំពូលមេទ័ពខ្មែរគ្រប់ ជំនាន់ ជួយបីបាច់ថែរក្សា ឃុំគ្រង និងប្រទានពរជ័យដល់វីរកងទ័ពរបស់កម្ពុជាដែលកំពុងឈរជើងប្រយុទ្ធការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន តទល់ជាមួយពួកបច្ចាមិត្ត

    July 26, 2025
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពរបស់ថៃគ្មានទំនួលខុសត្រូវ និងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឱ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ។ បន្ទាប់ពីឃើញសកម្មភាពរបស់កងទ័ពថៃបានធ្វើការបាញ់ប្រហារឈ្លានពានមកលើកម្ពុជាដោយរំលោភច្បាប់អន្តរជាតិនោះ អ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកសម្មភាពរបស់ថៃគឺគ្មានទំនួលខុសត្រូវ និងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឱ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាថា កងទ័ពថៃបានធ្វើការវាយប្រហារមកលើកម្ពុជាដោយប្រើគ្រាប់បែកបង្កោម យន្តហោះ ដ្រូន ដើម្បីទម្លាក់គ្រាប់បែប និងយន្តហោះ F-16 ដោយបានវាយមកតំបន់ភ្នំទ្រព្យ តាថាវ តំបន់ភ្នំខ្មោច តំបន់ អូកាស្នេហ អានសេះ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី

    July 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តជាប់ព្រំដែន កំពុងស្រាក់ដៃគ្នាគាំពារពលរដ្ឋភៀសខ្លួន និងទទួលពលករវិលពីប្រទេសថៃ ប្រកបដោយភាពកក់ក្ដៅ និងស្មារតីម្ចាស់ការ។ ស្របតាមគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាអភិបាលខេត្តជាប់ព្រំដែន និងខេត្តពាក់ព័ន្ធ បាននិងកំពុងសកម្មស្រាក់ដៃគ្នាទទួលគាំពារពលរដ្ឋភៀសខ្លួនពីតំបន់ប៉ះទង្គិចអាវុធ និងទទួលសម្របសម្រួលដំណើរវិលចូលប្រទេសរបស់ប្រជាពលរដ្ឋ រួមទាំងពលករពីប្រទេសថៃ។ លោក

    July 25, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនពលករ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមត្រឡប់មកធ្វើការនៅស្រុករបស់យើងវិញ ព្រោះសព្វថ្ងៃនេះរោងចក្រ សហគ្រាសជាច្រើន កំពុងត្រូវការកម្លាំងពលករ សូមកុំបន្តធ្វើពលករក្នុងប្រទេសថៃបន្តទៀត។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវគ្នាបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៥ភូមិ គឺភូមិព្រែកជ្រៃ ភូមិព្រែកឫស្សី ភូមិព្រែកប្រា ភូមិអន្លង់ទ្រា និងភូមិពាមស្ដី

    July 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលសុវត្ថិភាពនៅវត្តពោធិ៍៥០០០ដើម ក្នុង ស្រុកគូលែន ខេត្តព្រះវិហារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលសុវត្ថិភាពនៅវត្តពោធិ៍៥០០០ដើម ក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥

    July 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖  នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូ ប្រចាំភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ពីសកម្មភាពរបស់យោធាថៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា សហប្រធាន

    July 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា អាកាសចរស៉ីវិលកម្ពុជា ជូនដំណឹងឱ្យក្រុមហ៊ុនអាកាសចរណ៍ ហោះហើរវាងតំបន់ប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ខណៈការហោះហើររវាងប្រទេសទាំងពីរ នៅដំណើរការធម្មតា។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ បានចេញមកបញ្ជាក់ថា គិតមកដល់ពេលនេះ (ម៉ោង១០៖៥០ព្រឹក) ជើងហោះរវាងរាជធានីភ្នំពេញ-ទីក្រុងបាងកក និងទីក្រុងសៀមរាប- ទីក្រុងបាងកក នៅបន្តដំណើរការហោះហើរជាធម្មតា។ ឯកឧត្តម មានប្រសាសន៍ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល

    July 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃ និងបំភាន់នៅក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ ចំពោះក្លិបអ្នកកាសែតកម្ពុជាបង្ហាញក្ដី ព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃ និងបំភាន់នៅក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការព្រួយបារម្ភចំពោះការផ្សព្វផ្សាយព័ត៌មានមួយ ចំនួនដែលខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជានិង ថៃ ហើយដែលនាំឱ្យមានការយល់ច្រឡំមិនត្រឹមតែក្នុងប្រទេសទាំងពីរនោះទេ ប៉ុន្តែរហូតដល់អន្តរ ជាតិទៀតផង។ ការផ្សាយព័ត៌មានខុសពីការពិត នឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី បង្កការយល់ច្រឡំជាសា ធារណៈ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងសន្តិភាពនៅតាមបណ្តោយ ព្រំដែននៃប្រទេសទាំងពីរ។ សារព័ត៌មានដែលមានទំនួលខុសត្រូវ ត្រូវមានមូលដ្ឋានលើការពិត ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ

    July 25, 2025