soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ចាប់ពីខែសីហានេះ ក្រសួងការងារ ផ្តល់ឱកាសការងារជាង ២៥ម៉ឺនកន្លែង ខណៈដែរពលករមកពីប្រទេសថៃ ទទួលបានអត្ថប្រយោជ៍ពិសេស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានផ្តល់ឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេស តាមបណ្តារោងចក្រជាច្រើន ដែលកំពុងខ្វះកម្មករនិយោជិត ក្នុង ប្រាក់ខែគោលនៅតាមរោងចក្រគឺប្រមាណជា ២៥០ដុល្លារ បូកការថែមម៉ោង

    August 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃំបេង ស្រុកបន្ទាយឣំពិល

    August 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះរបស់ ហ៊ុន សារ៉ាត់ នៅរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចជំនាញចុះចាប់ រថយន្តមួយគ្រឿង ដឹកសាច់បង្កចំនួន ៣,៥តោន រួមសាច់គោបង្កក និងជើងមាន់បង្កក ដែលបាដឹកចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយបន្តនៅរាជធានីភ្នំពេញ។ ក្នុងការបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបន្ថែមថា នៅវេលាម៉ោ ង១០និង៣០នាទីព្រឹក នាថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ដោយមានការសម្របសម្រួលនីតិវិធី

    August 1, 2025
  • ព័ត៌មានជាតិ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កម្ពុជាទាមទារឱ្យសារព័ត៌មាន និងបណ្ដាញសង្គមថៃបញ្ឈប់ជាបន្ទាន់ រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ដើម្បីឈានទៅសម្រេចសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងសងខាង។ ក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។

    August 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា និងអគ្គកុងស៊ុលចិន បើកសម្ពោធស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ឱ្យដំណើរការសម្រាប់ភ្ញៀវទេសច។ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីនៃពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា កាលពីព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។ ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែលធ្លាប់តែរងការខូចខាត គឺបានជួសជុលរួចរាល់ជាស្ថាពរហើយ ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក

    August 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា យោធាថៃបានបញ្ជាក់ប្រាប់កម្ពុជាថា កងកម្លាំងទាហានកម្ពុជាចំនួន ២០រូប ដែលថៃចាប់ខ្លួន កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ថៃនិងមានសុវត្ថិភាពល្អ។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងឱ្យដឹងដឹងយ៉ាង ដូច្នេះថា៖ «កងកម្លាំងយើងចំនួន ២០រូប ដែលដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា

    August 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង បន្តទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនទៅដល់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាព។ ឯកឧត្ដមអភិបាលខេត្តក៏បានបន្តអញ្ជើញចែកអាហារសម្រន់ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរ

    July 31, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្លិបអ្នកកាសែតកម្ពុជា កត់សំគាល់ឃើញសារព័ត៌មានថៃ (Khaosod ភាសាអង់គ្លេស) ផ្សព្វផ្សាយខ្វះការផ្ទៀងផ្ទាត់ព័ត៌មាន។ ក្នុងសេចក្ដីថ្លែងការណ៍របស់ ក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ក្រោយការកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួន នៅតែផ្សាយខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពិសេសទាក់ទងនឹងបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ បអ្នកការសែតកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់ឃើញថា ការផ្សាយដោយសារ ព័ត៌មានមួយចំនួននៅប្រទេសថៃ ដូចជា Khaosod

    July 31, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ទៅថ្ងៃទី ២៨ និងទី ២៩ ខែសីហា ឆ្នាំ ២០២៥ វិញ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន

    July 31, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជនភៀសសឹកកម្ពុជាកើនជាង១៦ម៉ឺននាក់ នៅខេត្តចំនួន៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ចំនួនជនភៀសសឹកក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មានការកើនឡើងសរុបជាង១៦ម៉ឺននាក់ នៅក្នុងខេត្ដចំនួន៥។ ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្ដបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា

    July 30, 2025