soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតចាប់ពីម៉ោង ១២ រំលងអាធ្រាត ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ រហូតមកដល់ម៉ោង ៦៖០០នាទីព្រឹកនេះ ស្ថានភាពតាមព្រំដែននៅខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈកម្លាំងកម្ពុជាបានកំពុងប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ៧

    August 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ នៅល្ងាចថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងពី ករណីជំងឺផ្តាសាយបក្សី លើកុមារីអាយុ ៦ឆ្នាំម្នាក់ នៅខេត្តតាកែវ។ ក្នុងសេចក្ដីជូនប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានអ្នក ជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារីអាយុ ៦ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ ហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥។ អ្នកជំងឺ មានទីលំនៅក្នុងភូមិព្រៃមោក ឃុំស្រែរនោង

    August 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំឱ្យក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសពង្រឹងសន្ដិសុខ និងសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរបរទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសពង្រឹងសន្ដិសុខ និងសុវត្ថិភាពជូនវិនិយោគិន និងភ្ញៀវទេសចរបរទេស។ ការណែនាំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥

    August 6, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងៗទៀត បានចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នៅរសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ ការអញ្ជើញដល់របស់បណ្ដាអង្គទូត និងអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត ក្នុងការចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល

    August 6, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកកម្ពុជា។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋមនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ មានពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។ ក្នុងឱកាសនោះ

    August 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅលើគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូ ក្រោយដឹកចេញពីភ្នំពេញបម្រុងយកទៅចែកចាយបន្តតាមបណ្ដាខេត្ត។ តាមការបញ្ជាក់លម្អិតរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ ថា នៅវេលាម៉ោង ២២និង៣៥នាទី កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ

    August 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានបញ្ជាក់ថា ចំពោះពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃវិញអាចធ្វើការទំទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានការងារ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រលប់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ បានអំពាវនាវសាជាថ្មីម្តងទៀត ឱ្យបងប្អូនពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។ តាមរយៈសារអេឡិចត្រូនិក អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្ពុជាកំពុងមាន

    August 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ឥឡូវនេះសហគមន៍អន្តរជាតិបានដឹងឮអស់ហើយ ភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តទៀតទេ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា អត់មានអ្វីប្រែប្រួល ហើយក៏អត់មានអ្វីចម្លែកដែរដែលមន្ត្រីថៃ ទាំងមន្ត្រីស៊ីវិល ទាំងមន្ត្រីយោធា ទាំងបណ្ដាញសារព័ត៌មាននៅតែបន្តនិយាយភូតកុហក មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលាឥតឈប់ឈរជារៀងរាល់ថ្ងៃ។ ចំពោះ «អ្វីដែលគេនិយាយគឺគេនិយាយកុហកថា កម្ពុជាយើងជាអ្នកឈ្លានពានគេ កម្ពុជាយើងបាញ់មុន ហើយគេជាអ្នករងគ្រោះ បងប្អូនយើងសុទ្ធតែបានឮពេញត្រចៀក ពាក្យភូត កុហក

    August 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជននិងកីឡា នៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ សាលារៀនចំនួន ៣២០ កន្លែង ក្នុងខេត្តចំនួន ៤ បានបន្តបិទជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លើសពីនេះ ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា ក្នុងចំណោមសាលារៀន ៦០៥ មានសាលារៀនចំនួន ៣២០ កន្លែងបានបន្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែន ក្នុងខេត្តចំនួន ៤ មានខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង

    August 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។ តាមរយៈសេចក្ដីជូនដំណឹងឱ្យដឹងច្បាស់ថា ក្រសួងសូមសាធារណការ និងដឹកជញ្ជូន ជូនដំណឹងអំពីការលើកពេលវេលានៃពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងរៀបចំនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ

    August 5, 2025