soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ ក្រសួងអប់រ យុវជន និងកីឡា បានឱ្យដឹងថា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាប្រមាណ ៨០០នាក់ ដែលវិលត្រឡបមកពីប្រទេសថៃ។ ក្នុងពិធីជួបសំណេះសំណាលនេះដែរ ក្រៅពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី ស្វាគមន៍ក្មួយៗនិស្សិតកម្ពុជាទាំងអស់ ដែលសម្រេចចិត្តវិលត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទាំងគ្រឹះស្ថានសាធារណៈ រដ្ឋនិងឯកជននៅកម្ពុជាវិញ ព្រមទាំងនិសិត្សក៏បានលើកឡើងពីកង្វល់-ចម្ងល់និងបញ្ហាប្រឈមរបស់ខ្លួន ពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបានសម្របសម្រួលឱ្យមានការឆ្លើយតប និងជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ-វិទ្យាស្ថានដើម្បីស្វែងយល់ពីលក្ខខណ្ឌផ្សេងៗគ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំឱ្យខាងសាលាជួយសម្រួលដំណើរការនៃការចូលរៀនបន្តនេះឱ្យបានឆាប់រហ័សផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីក្មួយៗនិស្សិតគិតត្រឹមថ្ងៃនេះ

    August 13, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពត បានោ្យដឹងថា ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បញ្ជាក់អាកាសធាតុក្នុងខេត្តនាខែសីហានេះ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះច្រើនលើសពីធម្មតា និងរលកសមុទ្រមានកម្ពស់ខ្ពស់បង្គួរ។ តាមរយៈសេចក្តីជូនដំណឹងពី ស្ថានភាពអាកាសធាតុរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានឱ្យដឹងថា ស្ថានភាពអាកាសធាតុចាប់ពី ថ្ងៃទី ១៣ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥៖ -ស្ថានភាពទឹកភ្លៀងនឹងមានបរិមាណកើនឡើង និងបង្កឱ្យមានភ្លៀងធ្លាក់ច្រើនជាងធម្យមភាគច្រើនឆ្នាំ ភវនីយភាព (ប៉ាន់ប្រមាណ ឬប្រូបាប៊ីលីតេ) ៥០%

    August 13, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥។ ការច្រានចោលរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី

    August 13, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅលើផ្លូវថ្មើរជើងចតុមុខ។ ក្នុងសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ គម្រោងផ្លូវថ្មើរជើង ចតុមុខ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០) ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ មកម៉្លេះ ដោយទទួលបានការអបអរសាទរ និងទទួលស្គាល់ថា ជាគោលដៅកម្សាន្តពេលរាត្រីថ្មីសម្រាប់រាជធានីភ្នំពេញ។

    August 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំពោះថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

    August 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនផលិតចំណីសត្វ ចំនួន ៣ ប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ក្នុងស្រុកសម្រាប់ផលិតចំណីសត្វ។ ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងក្រសួងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនផលិតចំណីសត្វ ចំនួន ៣ រួមមាន៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស

    August 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា បានចាប់ផ្តើមការដឹកជញ្ជូនទុរេនស្រស់ទៅប្រទេសចិន តាមផ្លូវអាកាស ខណៈដែលផ្លែទុរេនពីរតោនដំបូងបានមកដល់ខេត្តហឺណានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៥ នេះ។ តាម ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នាល្ងចាថ្ងៃទី១១ ខែសីហានេះថា ការដឹកជញ្ជូននេះត្រូវការពេលតែ៤ម៉ោងប៉ុណ្ណោះ ដែលអាចឱ្យអ្នកញ៉ាំចិនទទួលបាននូវភាពស្រស់របស់ផ្លែឈើ។ គួរជម្របជូនថា ទុរេនជាផ្លែឈើស្រស់ទី ៥ របស់កម្ពុជា ដែលទទួលបានការនាំចូលទីផ្សារប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេក

    August 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុបពិភាក្សាពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍តាមសហគមន៍ដែលជាផលិតផលទេសចរណ៍មានតម្លៃបន្ថែម និងទទួលការគាំទ្រពីភ្ញៀវទេសចរអឺរ៉ុប។ ក្រសួងទេសចរណ៍ បានបន្ថែមថា កាលពីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍

    August 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅ ភាគីថៃប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមក្នុងនោះចំនួន ៥៦។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះថា ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចំនួន ៥៦។

    August 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយពី ឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីណែនាំពី នីតិវិធីនៃការបំពេញបែបបទគយ ចំពោះទំនិញមានដើមកំណើត នៅសហរដ្ឋអាម៉េរិក និងនាំចូលពីសហរដ្ឋអាម៉េរិក។ យោងតាមការសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា អនុលោមតាមបញ្ញត្តិប្រកាសលេខ ៦៣២ សហវ.ប្រក ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមណែនាំនូវនីតិវិធីនៃការបំពេញបែបបទគយ

    August 12, 2025