soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សន្តិភាពមិនត្រឹមតែជាការចង់បានពីប្រជាជន កម្ពុជា-ថៃប៉ុណ្ណោះទេ តែពិភពលោកក៏បានផ្ញើសារអបអរសាទរ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ការអនុវត្តនូវបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរតាមរយៈការផ្ញើសារជាច្រើនសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។ ការថ្លែងយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    August 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។ តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា

    August 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងរ៉ែ និងថាមពល បានជូនដំណឹងពី ការដាក់ឱ្យប្រើប្រាស់លេខទូរសព្ទ ‹‹HOTLINE›› សម្រាប់ទទួលព័ត៌មាន និងឆ្លើយតបសំណួរ ឬ ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យប្រេងកាត។ តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនូវទូរសព្ទ HOTLINE លេខ ០១២ ៧១៧ ៧២៥ (អាចប្រើ Telegram, WhatsApp និង CoolApp បាន) ជាផ្លូវការសម្រាប់ទទួលព័ត៌មាន

    August 18, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឆ្លងកាត់បទពិសោធទទួលពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងប្រទេសនាប៉ុន្មានថ្ងៃមកនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា សម្រាប់ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពលរដ្ឋជាពិសេសពលករ មួយចំនួនបានជួបនូវផលវិបាកតាំងពីនៅប្រទេសថៃ មុនពេលបានមកដល់ព្រំដែន។ លោកជំទាវបានលើកឡើងថា បើទោះបីជាប្រជាពលរដ្ឋ ឬពលករខ្លះ មានឯកសារ ប៉ាស្ព័រ (លិខិតឆ្លងដែន) និងកិច្ចសន្យាជាមួយក្រុមហ៊ុន (MOU) ត្រឹមត្រូវក៏ដោយ ក៏គាត់ត្រូវប្រឈមមុខនៅច្រកទ្វារ ដោយត្រូវចំណាយថវិកា ដើម្បីបោះត្រាចេញមកប្រទេសកម្ពុជា។ រឹតតែលំបាកជាងនេះ លោកជំទាវបានបន្តទៀតថា

    August 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពតាមព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់តែកងទ័ពកម្ពុជាប្រុងប្រយ័ត្នជានិច្ច ខណៈទាហានកម្ពុជា១៨រូប ត្រូវបានទាហានថៃចាប់ខ្លួន ១៩ថ្ងៃហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងឱ្យដឹងថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅខេត្តព្រះវិហារខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជានៅតែប្រុងប្រយ័ត្នជានិច្ច ខណៈដែលគិតមកដល់ពេលនេះកងទាហានកម្ពុជាចំនួន ១៨រូប ដែលទាហានថៃចាប់ខ្លួនមានរយៈពេល ១៩ថ្ងៃមកហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អនុរដ្ឋលេខាធិការ

    August 18, 2025
  • PR

    (រាជធានីភ្នំពេញ)៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។ ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត ២០០នាក់បន្ថែមទៀត ហើយ​សង្ឃឹមថា សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។ ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ន ក្រុមហ៊ុន​បានអភិវឌ្ឍ និងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ

    August 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស ជម្រាបជូន បណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន ២៨ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន១១ ដើម្បីពន្យល់អំពីការវិវត្តនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង

    August 15, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ក្នុងគណនីផ្លូវការរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យដឹងថា លោកជំទាវ បានទទួលបានពានរង្វាន់ «Smile Asia Philanthropic Visionary Award» ពី “អង្គការ SMILE ASIA” ដែលពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រគល់ជូនបុគ្គលឆ្នើមដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាល ពិសេសសុខភាពសាធារណៈ ការថែទាំសុខុមាលភាពប្រជាជន និងកុមារ។ តាមរយការបង្ហោះរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យដឹបន្ថែមថា៖ «នាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយចំពោះការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់រូបនាងខ្ញុំ ក្នុងការទទួលបានពានរង្វាន់

    August 15, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ។ តាមរយសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់យ៉ាងច្បាស់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដូចខាងក្រោម៖ ១. នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់ កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិសាស្ត្រ

    August 15, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវជួបប្រជុំជាវិសាមញ្ញលើកទី២៧ រវាងយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី និងត្រាត របស់ភាគីថៃ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ ដែលធ្វើឡើងនៅខេត្តត្រាត ប្រទេសថៃ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

    August 15, 2025