- soknita
- ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ថា មន្រ្តីនគរបាល បន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង ដើម្បីធានាសុខមាលភាពអ្នកប្រើប្រាស់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបានចាត់តាំងកម្លាំង ចូលរួមសហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបងសំដៅ លើបញ្ហាផុតសុពលភាពនៃការប្រើប្រាស់
August 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលខ្លាំងពីខ្យល់មូសុងនិរតី ដែលបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ផងដែរ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់
August 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមករចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តតាមកិច្ចការអាទិភាព ដោយផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Shaharuddin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីន
August 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពិន ប្រកាសគាំទ្រការអនុវត្តកុងសុងស៊ីស ក្រោយសម្រេចក្នុងកិច្ចប្រជុំកំពូលនានា រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ ដែលធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីស ដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលនៅទឺក្រុង Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង
August 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ បញ្ជាក់ថា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញអំពីកិច្ចប្រឹងប្រែងដើម្បីផ្តល់ឱកាសការងារ ជូនពលករត្រឡប់ចូលប្រទេសវិញ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយឱកាសការងារ ដោយបានរៀបចំនៅវិទ្យាស្ថាន ឬ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងកន្លែង ប.ស.ស. នៅទីរួមខេត្តនីមួយៗ ដែលរៀបចំជារៀងរាល់ថ្ងៃ
August 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ បានឱ្យយដឹងថា ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជួបពិភាក្សាការងារជាមួយសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម
August 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បន្តបេសកកម្មនៅក្នុងខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ចូលជាធរមាន។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE
August 21, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនិងប្រើប្រាស់ដ្រូន សម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី នៃខេត្តក្រចេះ។ ដោយថ្លែងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពី នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវមានប្រសាសន៍ថា ក្រសួងដោយមាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលជាសេនាធិការ មានគម្រោងសាកល្បងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនិងប្រើប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី នៃខេត្តក្រចេះ។
August 20, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥) សម្រួលដល់ការធ្វើដំណើរ។ ចំពោះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យសិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ក្មួយៗបេក្ខជនប្រឡង។ កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ៖ ១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង
August 20, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ តាមការបង្ហោះរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួន Love Riya សមត្ថកិច្ចជំនាញបានយកផលិតផលចំនួន៤មុខក្នុងចំណោមផលិតផ្សេងទៀតទៅធ្វើតេស្ត បានរកឃើញថា ការផ្សាយលក់ជាការបោកប្រាស់ និងជាផលិតផលក្លែងក្លាយ។ ក្នុងការបង្ហោះលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ «ខ្ញុំសង្កេតឃើញថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ»។ លើសពីនេះ
August 20, 2025









