- soknita
- ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ យោងតាមកាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពលរដ្ឋជាង២ម៉ឺននាក់ នៅខេត្តកោះកុង និមន្ត និងចូលរួមហែក្បួនធម្មយាត្រាដើម្បីសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ។ ព្រះលក្ខណ៍មុន្នី វង្ស ពិជ័យ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះបាឡាត់គណៈសង្ឃ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពលរដ្ឋជាង២ម៉ឺននាក់
August 25, 2025 - ព័ត៌មានជាតិ
(រាជធនីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយបទឈប់បាញ់ចូលជាធរមាន មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគិនៃប្រទេសទាំងពីរដូចជា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសក្បែរខាងទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ
August 25, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ពី បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត «សមរាត្រីប្រាសាទអង្គរ Equinox Angkor» អាចនឹងកើតឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក ដល់ម៉ោង ៦:៣០នាទីព្រឹក។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ទៅកាន់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ
August 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ នេះ ថា សហជីពនៅកម្ពុជាវាយតម្លៃថាការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរកការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីថៃឱ្យទទួលបានឱកាសការងារ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។ លោក សំ សឿន បានគូសបញ្ជាក់ថា៖ “យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារដែលបានជួយសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺជាការចាំបាច់ និងមានសារៈសំខាន់ ហើយវាជាការយកចិត្តទុកដាក់មួយដែលក្រសួងការងារបានដាក់ចេញបន្ថែមលើការងារដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។ ទន្ទឹមនឹងនេះ
August 23, 2025 - ព័ត៌មានជាតិ
លោក ងិន សុខគ្រវ៉ារ តន្ត្រីករជើងចាស់ និងជាអ្នកនិពន្ធបទ ‹‹ស្អាតជានិច្ច›› បាននិពន្ធបទនេះឡើងក្នុងអំឡុងខែ មិថុនា ឆ្នាំ ១៩៨២ ដែលចម្រៀងមួយនេះ ច្រៀងដោយក្រុមកុមារ នៃមជ្ឈមណ្ឌលកូលាបទី១ប្រគំភ្លេងដោយក្រុមតន្ត្រីវិទ្យុជាតិ។ បទមួយនេះ លោក និពន្ធ ឡើងក្នុងន័យមួយ ដើម្បីឱ្យកុមារចេះធ្វើអនាម័យខ្លួនប្រាណ ក្នុងការរស់នៅរាល់ថ្ងៃ។ យោងតាមការបង្ហោះក្នុងគណនី Sokpanha Ngin ដែលត្រូវជាកូនប្រុសរបស់ លោក ងិន សុខគ្រវ៉ារ បានឱ្យដឹងថា៖ ‹‹ឪពុកខ្ញុំមិនបានធ្វើឱ្យកូនចៅលំបាកសោះ លោកពុកទៅចោលកូនរហូតហើយ››។ ក្នុងនោះកូនប្រុសរបស់ តន្ត្រីករជើងចាស់ រូបនេះ ក៏មិនបានបញ្ជាក់ពីមូលហេតុ នៃការបាត់បង់លោកឪពុកជាទីស្រឡាញ់នោះទេ។
August 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា នាពេលនេះកម្ពុជានឹងបន្តធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ធម្មនុញ្ញអាស៊ាន ,ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយជាពិសេសបន្តអនុវត្តទំនាក់ទំនងតាមយន្តការដែលមានជាមួយភាគីថៃក្នុងនេះដូចជា RBC, GBC JBC និងបន្តជំរុញយន្តការពហុភាគី។ បញ្ជាក់ក្នុង សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ”នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្តម នង សាកល បានឱ្យដឹងថាតាមរយៈការអនុវត្តវិធានការតាមយន្តការដែលបានព្រមព្រៀមគ្នា កម្ពុជានឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធី
August 23, 2025 - PR
ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 7 Ultra 5G នៅក្នុងទីផ្សារកម្ពុជាហើយ នៅT.Y Media E-Sports Center ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេម ដូចជា ក្រុម MLBB Profesional Players “CFU Gaming” ដែលជាជើងឯកMPL KH រដូវកាលទី៨, ក្រុមនារី CPU Serendipity, លោក Ice frog, លោក Mengly
August 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ បនាឱ្យដឹងថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ ខ្ញុំបានមកទីនេះជាលើកទី២ ហើយធ្វើឱ្យខ្ញុំគ្រាំគ្រាចិត្តជាថ្មីម្ដងទៀត។ ការចូលរួមទស្សនកិច្ចរបស់ឯកអគ្គរាជទូត អ៊ូអិណុ ទៅកាន់តំបន់ព្រំដែន (សេចក្ដីអធិប្បាយរបស់ឯកអគ្គរាជទូត) «ថ្ងៃនេះ ខ្ញុំ រួមជាមួយនឹងអង្គទូតនានា បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះគឺជាលើកទីពីរ ដែលខ្ញុំបានចូលរួមទស្សនកិច្ចនៅតាមតំបន់ព្រំដែន ក្រោយការប៉ះទង្គិចរវាងយោធាដែលបានកើតឡើងនាចុងខែកក្កដា។ ខ្ញុំបានទទួលព័ត៌មាននានាពីមន្ត្រីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមូលដ្ឋានអំពីស្ថានការណ៍តាមតំបន់ព្រំដែនថ្មីៗនេះ ហើយតាមរយៈដំណើរទស្សនកិច្ច
August 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បញ្ចប់ដោយជោគជ័យ ភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់។ ក្រសួងការពារជាតិ បានបញ្ជាក់ជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ
August 22, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យយោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលករខ្មែរជិត ៥០០នាក់បន្ថែមទៀត ត្រឡប់មកពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិដូង។ ចំពោះចំនួនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ នៅតែបន្តត្រឡប់មកស្រុក កំណើត វិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង រាប់រយនាក់ក្នុងមួយថ្ងៃៗ ខណៈដែល ចំនួនពលករខ្មែរត្រឡប់ចូលតាមច្រកនេះកើនជាង៨០ម៉ឺននាក់ហើយ នេះបើតាមមន្រ្តីស្នាក់ការច្រក។ លោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យ ដឹងថាសភាពការណ៍ សន្តិសុខនៅច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងពុំមានអ្វីប្រែប្រួលគួរអោយកត់សំគាល់ទេ ។ លោកបញ្ជាក់ថានៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ មានពលករខ្មែរត្រឡប់មកពីប្រទេសដៃចូលតាមច្រកអន្តរជាតិដូង ចំនួន ៤៩៦នាក់ ក្នុងនោះស្រី ២១២នាក់ និងកុមារ
August 22, 2025









