soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន សំណូមពរដល់ អ្នកពាក់ព័ន្ធទាំងអស់ បន្តរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យសង្គមកម្ពុជាស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើកត្តារួមសាមគ្គីពីថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធ

    August 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ខេត្តស៊ីសាកេត ព្រះរាជាណាចក្រថៃភាគីទាំងពីរបានព្រមព្រៀងឯកភាពចំំនួន ១១ចំណុច។ បើតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នៅខេត្តស៊ីសាកេត

    August 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ មានផេកមួយឈ្មោះថា ‹‹Norn Manon›› ដែលលោកគឺជា អ្នកប្រវត្តិសាស្ត្រ ខាងបុរាណស្ថាន ប្រាសាទបុរាណ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ថា៖ ‹‹ពួកយើងបានប្រទះប្រាសាទដ៏កម្សត់មួយលាក់ខ្លួនក្រោយចម្ការអ្នកភូមិ ពុំមានអ្នកដឹងថតបង្ហាញទេ››។ លើសពីនេះ លោក ក៏បានបន្ថែមថា៖ ‹‹នេះជាប្រភេទប្រាសាទទោល (ប្រាង្គតែមួយ) សង់ពីឥដ្ឋបែរទៅទិសខាងកើត ខូចខាតផ្នែកកំពូលបន្តិច ឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន ដោយសារឫសដើមជ្រៃចាក់រុំព័ទ្ធ ប៉ុន្តែខាងក្នុងនៅស្អាត››។ ដោយឡែក បំណែកផ្តែរ និងត្របកផ្កាឈូកនៃកំពូលមិនបាត់បង់ទេ ផ្នែកផ្សេងៗមិនឃើញ ដោយសារព្រៃដុះក្រាស់ពេកពិបាកពិនិត្យមើល ហើយប្រាសាទនេះដែរ មានចម្ងាយពីផ្លូវប្រហែល៥០០ម៉ែត្រ

    August 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពី ព្យុះទី១៣ ឈ្មោះ ‹‹កាជិគី›› ដែលអាចនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះតាមតំបន់មួយចំនួន។ តាមរយៈការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្យុះទី១៣ឈ្មោះ កាជិគី (Kajiki) T2513 ក្នុងឆ្នាំ ២០២៥ បានវិវត្តទៅជាព្យុះសង្ឃរាដែល មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះសង្ឃរា កាជីគី

    August 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។ ក្នុងសេចក្តី សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី

    August 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបញ្ជូនការតវ៉ាជាផ្លូវការទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងក្នុងសន្នីសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី ២៦

    August 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងមកដល់ក្នុងរយៈពេល ២ថ្ងៃ។ ដោយឡែកនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថា ម្ចាស់អាជីវកម្មថតចម្លងឯកសារ ដែលនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥ មណ្ឌល ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងរយៈពេល ០២ថ្ងៃនៃការប្រឡងបាក់ឌុប។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា

    August 26, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារមួយនៅលើទំព័រផេកផ្លូវការ ពាក់ព័ន្ធការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋខ្មែរ និងយោធាថៃ តៅនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អំពាវនាវឱ្យបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តរបស់កងកម្លាំង និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល តាមរយៈការបង្ហោះសារមួយជូនសាធារជនក្នុងការពិចារណា៖ ១. អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់

    August 26, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកជំនាញបានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិច របស់ប្រាសាទតាព្រហ្មជាស្ថាពរ។ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ ២០២៥ នេះ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា រយៈពេល ៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣

    August 26, 2025
  • PR

    (ព្រះវិហារ)៖ នៅតែរក្សាស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ២ ម៉ឺនកេស ដើម្បីចែកជូនដល់ប្រជាជនភៀសសឹកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ដោយមានវត្តមានលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចុះប្រគល់ជូន និងសួរសុខទុក្ខបងប្អូនប្រជាជននៅតំបន់នោះផ្ទាល់។ ខ្មែរ ប៊ែវើរីជីស តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំទឹកពិសារកម្ពុជា និងភេសជ្ជៈសរុបជាង ៤ ម៉ឺនកេស ដឹកចេញភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក។ ប្រកាន់យកស្មារតីរួបរួមគ្នាតែមួយ ក្រុមហ៊ុន ជីប

    August 26, 2025