soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងដល់សិស្សានុសិស្ស ទាំងអស់ពី ការផ្តល់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ក្រោមកម្មវិធី “Young Leader’s Program” សម្រាប់ឆ្នាំសិក្សា ២០២៦។ ដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួន លើមុខជំនាញ Business Administration សម្រាប់ រយៈពេល ១ឆ្នាំ នៅ Hitotsubashi University។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន

    September 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រនិងក្រុមហ៊ុននានា បានចំនួន ១១ ៩២៤ ១៩៤ ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន នៅកម្ពុជា ចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ

    September 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ តាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២៥ នេះ កម្ពុជារកចំណូលបានជាង ៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ប្រភពដដែល បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ

    September 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំពី ការត្រួតពិនិត្យការងារគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងម្ចាស់សំណង់ជាច្រើនរូបទៀត លោកជំទាវបណ្ឌិត បាន ស្រីមុំ បានស្នើឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវសាធារណៈទូទាំងខេត្តប៉ៃលិន។ លោកជំទាវ បានមានប្រសាសន៍លើកឡើងថាបច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងពង្រឹងនូវយន្តការទាំងឡាយ ដែលទាក់ទងទៅនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណាឱ្យខេត្តមានសំណង់ប្រកបទៅដោយសុវត្ថិភាព

    September 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សភាពការណ៍ជួរមុខមានភាពស្ងប់ស្ងាត់ពុំមានការវិវត្តន៍អ្វីថ្មីទេ តែកងកម្លាំងរបស់យើងកំពុងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។ ការថ្លែងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវអ្នកនាំពាក្យបានបន្ថែមថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុង ការការពារទឹកដី សេចក្តីថ្លៃថ្នូរ

    September 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការការព្យាករធាតុអាកាសប្រចាំសប្តាហ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី១៥ ដែលអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ។ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនឹងវិវត្តទៅជាព្យុះទី១៥ ក្នុងឆ្នាំ ២០២៥ ដែលមានឥទ្ធិពលលើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី

    September 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A ដល់ផ្លូវជាតិលេខ១ នឹងត្រូវបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៨ ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ជីឥដ្ឋ-ថ្មគរ)។ ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣)

    September 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនថា នឹងរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ថា ក្រសួងបរិស្ថាន សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ចំពោះកិច្ចការនេះ រដ្ឋបាលខេត្តព្រះសីហនុ

    September 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រការកសាងឡើងវិញ និងស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធជាមួយថៃ។ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាព សហគមន៍ដែលរងផលប៉ះពាល់ ដោយជម្លោះប្រដាប់អាវុធ កាលពីពេលថ្មីៗ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ

    September 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការបង្ហោះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី

    September 1, 2025