soknita
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើទៅអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ។ ឯកឧត្តម ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅដ្ឋាន ប្រជាជននៅភូមិសាស្ត្រ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាប់គ្នានឹងស្រុក គោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ ខ្ញុំសូមបញ្ជាក់ជូន ឯកឧត្តមថា បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក

    September 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ តាមរយៈការចុះផ្សាយរបស់ អាជ្ញាធរជាតិព្រះវិហារ នៅរសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារទទួលកុលាលភាជន៍ចំនួន១ ពីប្រជាជនរស់ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលកុលាលភាជន៍ប្រភេទថូ ចំនួន១ ពីលោកម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម

    September 3, 2025
  • ព័ត៌មានជាតិ

    (បាវិត)៖ នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បាឱ្យដឹងថា ត្រូវផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងអស់ និងទាំងជួយឆ្លើយតបរាល់បញ្ហាដែលភ្ញៀវទេសចរ និងអ្នកធ្វើដំណើរស្នើសុំជួយសម្របសម្រួល ឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ខ្ពស់។ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនទេសចរណ៍កម្ពុជាចូលរួមក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (ITE-HCMC) ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងហូជីមិញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ

    September 3, 2025
  • ព័ត៌មានជាតិ

    (ប្រទេសកម្ពុជា)៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះថា អូស្រ្តាលី សហការជាមួយនឹងកម្ពុជា ដើម្បីទ្រទ្រង់កំណើនវិស័យកសិកម្មនៅកម្ពុជា។ ភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា បន្តផ្តល់ផលជះរយៈពេលយូរអង្វែងក្នុងវិស័យកសិកម្ម។ ប្រភពដដែល បានបន្តថា គម្រោងប្រព័ន្ធធារាសាស្ត្រតាសួងក្នុងខេត្តតាកែវ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៧ ក្រោមកម្មវិធី CAVAC ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី គឺជាឧទាហរណ៍ដ៏រឹងមាំមួយនៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ តាមស្ថានទូតអូស្រ្តាលី កាលពីសប្តាហ៍មុន ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំនៅកម្ពុជា

    September 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានបង្ហាញមុខជនសង្ស័យ ២២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១៦ករណីផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ។ ដោយអនុវត្តតាមការបញ្ជា និងដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំធ្វើការបង្ហាញមុខជនសង្ស័យចំនួន២២នាក់

    September 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមសេចក្ដីជូណដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សហគ្រាសនានាចុះបញ្ជីការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្នុងសេចក្ដីជូណដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ដើម្បីអាចប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២៦ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់

    September 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆមាសទី១ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើមឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ២៤.៧៦២សេវា និងទទួលបានចំណូល ៥.២២៤.៣៧០.៩០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋខេត្តកណ្តាល។ ដោយផ្អែកតាមរបាយការណ៍ដដែល សេវាដែលមានពលរដ្ឋស្នើសុំច្រើនជាងគេមាន វិស័យសាធារណការ និងដឹកជញ្ជូនផ្តល់បានចំនួន ៨.២៦៤សេវា វិស័យសុខាភិបាលចំនួន ៤.៨៥៣សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីចំនួន ៤.៣៣៧សេវា

    September 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China និងសហការី ចូលជួបសម្តែងការគួរសម គោរពស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា

    September 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំផែនការ ជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈកំពស់ទឹកស្ទឹងសង្កែ ដល់កម្រិតអាចបង្ក ហានិភ័យ។ រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹងដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់កើតឡើង។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បញ្ជាក់បន្ថែមថាបន្ថែមពីនោះត្រូវផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងបានពីជំងឺឆ្លងផ្សេងៗផងដែរ។ ការជូនដំណឹងខាងលើនេះ ខណៈស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នាព្រឹកថ្ងៃទី

    September 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្រោយកម្ពស់ទឹកស្ទឹងសង្កែកំពុងមានការកើនឡើងជាបន្តបន្ទាប់។ ដោយរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត។ រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។ ក្នុងស្ថានភាពបែបនេះ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ

    September 2, 2025