soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មបានសរសេរនៅលើបណ្តាញសង្គមថ្មីៗនេះថាពិតជាសប្បាយចិត្ត ដែលឃើញបងប្អូនកសិករយើងរឹតតែច្រើនចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប និងស្ម័គ្រចិត្តចូលរួមកាន់តែបានទូលំទូលាយ ដើម្បីការពារខ្លួនពីបញ្ហាឡើងចុះនៃថ្លៃទីផ្សារ។ ក្រុមការងារនៃក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេចដើម្បីចងក្រងនិងបង្កើតជាសហគមន៍កសិកម្មទំនើបជូនដល់បងប្អូនកសិករយើងទាំងអស់គ្នាខណៈនៅថ្ងៃទី១២កញ្ញាខាងមុខនេះ សហគមន៍កសិកម្មទំនើបដំណាំស្រូវ២ទៀតនឹងបង្កើតឡើងនៅស្រុកមោងឫស្សី និងស្រុកបាណន់ ខេត្តបាត់ដំបង។ ការលើកឡើងនេះ គឺបន្ទាប់ពីនៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ សហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨សហគមន៍នឹង ត្រូវ បង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយកាលពីដើមខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១២ បន្ថែមទៀត និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅក្នុងខេត្តចំនួន៧ រួមមាន

    September 8, 2025
  • PR

    វិញ្ញាបនបត្រជំនាន់ថ្មីនេះ បានគូសបញ្ជាក់ពីភាពឈានមុខគេរបស់ធនាគារ វីង ចំពោះការយកចិត្តទុកដាក់លើការការពារសុវត្ថិភាពទិន្នន័យអតិថិជនជាបន្តបន្ទាប់តាំងពីឆ្នាំ២០២៣។ ធនាគារ វីង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពអតិថិជនក្នុងការទូទាត់តាមឌីជីថល ដោយទទួលបាននូវវិញ្ញាបនបត្រស្តង់ដាសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតទូទាត់ ឬហៅកាត់ថា PCI DSS ជំនាន់ ៤.០.១។ សមិទ្ធផលនេះត្រូវបានវាយតម្លៃដោយផ្អែកលើការអនុលោមតាមស្ដង់ដា PCI DSS របស់ធនាគារ វីង យ៉ាងជាប់លាប់តាំងពីឆ្នាំ២០២៣ មកម្លេះ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការការពារសុវត្ថិភាពទិន្នន័យអតិថិជន ហើយធានាបានថាការទូទាត់តាមអនឡាញមានសុវត្ថិភាពអាចទុកចិត្តបាន។ លោក Mukesh H Khanwani នាយកផ្នែកលក់ជាន់ខ្ពស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន SISA បានលើកឡើងថា៖ “ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ធនាគារ វីង

    September 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់ក្រុមការងារអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកការឃុំខ្លួនតាមចិត្ត ដោយស្នើឱ្យដោះលែងដោះលែងកងទ័ពកម្ពុជា ១៨នាក់។ ក្នុងងសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ដោយលើកឡើង ចំនួន ៥ចំណុច ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធានអ្នករាយការណ៍ នៃក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ករណីយោធិនកម្ពុជាទាំង១៨រូប ដែលត្រូវកងកម្លាំងថៃចាប់ខ្លួនដោយខុសច្បាប់ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ

    September 6, 2025
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរ ដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ ២០២៤ ដោយបានរំលេចអំពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភ មួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។ ត្នោតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាព មនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្នោតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត (rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាច បំផ្លាញមេរោគ ខណៈពេលដែលការស៊ីសាកសពក៏ជួយកាត់បន្ថយក្លិនស្អុយ និងហានិភ័យនៃជំងឺ។ ភស្តុតាងមានកើតក្នុងប្រទេសឥណ្ឌា បានបង្ហាញថាពេលចំនួនត្មាតធ្លាក់ចុះយ៉ាងកំហុគ គេសង្កេតឃើញ ថាមានការកើនឡើងនូវចំនួនឆ្កែអនាថា និងជំងឺឆ្លងមកកាន់មនុស្ស។ក្នុងនាមជា

    September 6, 2025
  • ព័ត៌មានជាតិ

    (ក្រុងគុនមីង)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផលិតផលកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនចិន នៅទីក្រុងគុនមីង។ ផលិតផលសូត្រ ដូចជាចម្លាក់ គំនូរ កាបូប គ្រឿងប្រាក់ និងគ្រឿងអលង្ការ ។ល។ បានទាក់ទាញការចាប់អារម្មណ៍ ការចង់ដឹង ចង់ស្គាល់ និងការកោតសរសើរពីសាធារណជនចិន កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ ផលិតផលខ្មែរផលិតពីដៃដែលមានគុណភាពខ្ពស់ ដូចជាផលិតផលសូត្រ ចម្លាក់ គំនូរ កាបូប គ្រឿងប្រាក់ និងគ្រឿងអលង្ការ

    September 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប គូសបញ្ជាក់ថា EU តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញប្រជុំការងារជាមួយ ឯកឧត្តម IGOR Driesmans អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងការស្តារឡើងវិញនូវជីវភាព ស្ថានភាពសេដ្ឋកិច្ចខេត្តតាមបណ្តោយព្រំដែន។

    September 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តកែប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់អ្នកអនុវត្តគម្រោងសាងសង់ឆ្នេរ ២,៧០០ម៉ែត្រ ធ្វើយ៉ាងណាអាចឱ្យពលរដ្ឋចូលលេងកម្សាន្តបាននៅខែវិច្ឆិកា ខាងមុខនេះ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់‹‹ឆ្នេរតេជោសន្តិភាពកែប›› ក្នុងនោះឯកឧត្តមបានណែនាំជំរុញដល់អ្នកម៉ៅការពន្លឿនក្នុងការសាងសង់ ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៥

    September 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ កាលពីល្ងាចថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ ជាប្រាសាទដែលប្រជាពលរដ្ឋ ប្រទះឃើញនៅស្រុកស្វាយលើ ខេត្តសៀមរាបនាពេលកន្លង។ ក្នុងនោះដែរ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះត្រួសសម្អាតព្រៃ និងបរិស្ថានជុំវិញបរិវេណប្រាសាទក្ងោកគ្រៀវ ដែលមានទីតាំងស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំពោះការងារនេះត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីលើកតម្លៃ និងថែរក្សាប្រាសាទបុរាណនានា ចៀសផុតពីហានិភ័យផ្សេងៗ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចុះបោះបង្គោលកំណត់ព្រំនៃទីតាំងបុរាណដ្ឋាន និងដាក់ស្លាកសញ្ញាផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា

    September 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាហ្រ្វិកខាងត្បូង ស្នើឱ្យបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញទៅមក ជាមួយកម្ពុជា នាពេលខាងមុខ។ នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Darkey Ephriam Africa ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើម

    September 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភចំនួន ២០ពាន់ដុល្លារសហរដ្ឋអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។ ក្នុងព្រះរាជហឬទ័យស្រឡាញ់ និងព្រះរាជហឬទ័យទុកដាក់បំផុតចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គជាមន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់នៃយើង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ២០ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន។ ពិធីប្រគល់ និងទទួលនេះ ត្រូវបានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

    September 5, 2025