- soknita
- ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ យោងតាមការចចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ប្រទសកម្ពុជា និងប្រទេសថៃ បានបញ្ជាក់អំពី ការប្តេជ្ញាចិត្តអនុវត្តលទ្ធផលកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
September 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងពី ការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវចុះនៅរដ្ឋបាលឃុំ សង្កាត់ និងត្រូវមានឯកសារមួយចំនួនមកជាមួយ។ លើសពីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបន្ថែពី នីតិវិធីបែបបទក្នុងការចុះបញ្ជីអាពាហ៍ពិពាហ៍ផងដែរ។ ១. ការដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ បុរស នារី ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ទៅ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ នៅទីកន្លែងណាមួយដូចខាងក្រោម៖ រដ្ឋបាលឃុំ សង្កាត់ ដែលបុរសរស់នៅ ឬ រដ្ឋបាលឃុំ សង្កាត់ ដែលនារីរស់នៅ។ ២. ឯកសារភ្ជាប់សម្រាប់ស្នើសុំរៀបអាពាហ៍ពិពាហ៍ ការស្នើសុំរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារ មានដូចខាងក្រោម៖ -សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬ
September 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចុះសួរសុខទុក្ខវីរយុទ្ធជនទាំង ១៨នាក់ និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង ១៨នាក់ ហើយពួកគាត់ទាំង ១៨នាក់ក៏បានសរសេរសារត្រឡប់មកវិញ។ តាមការបញ្ជាក់របស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយតំណាងគណ:ប្រតិភូគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)
September 10, 2025 - ព័ត៌មានជាតិ
ចំពោះព្រះរាជពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរ ដោយជារៀងរាល់ឆ្នាំ តែងតែប្រារព្ធចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមួយនេះ នៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។ ដោយឡែក ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីររួមមាន៖ ១៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ២៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល ១៤ថ្ងៃកន្លងមក។ សម្រាប់ពីធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះដែរ ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ
September 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំបេញ)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកសាស្ត្រាចារ្យបណ្ឌិត ដែលទទួលពានរង្វាន់ ណូបែលរូបវិទ្យា មានគម្រោងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា។ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា បានលើកឡើងទៀតថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ
September 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( FERDINAND ROMUALDEZ MARCOS Jr. )ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកដោយផ្លែផ្កា។ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញាឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានគូសរំលេចឱ្យឃើញ អំពីវត្តមានប្រធានាធិបតីហ្វីលីពីនដំបូងគេ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានារយៈពេល៩ឆ្នាំចុងក្រោយនេះ។ លើសពីនេះ អ្វីដែលជាការកត់សម្គាល់ជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីននោះ ខណៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6
September 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះ ហើយឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈគណនីធនាគារ។ តាមការចុះផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ
September 9, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន រយៈពេល ២១ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នាព្រឹកថ្ងៃទី ៨
September 8, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ នៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា អភិបាលខេត្តកំពង់ចាម បានលែងកូនត្រី និងកូនបង្កងជិត១០ម៉ឺនក្បាល នៅតំបន់បឹងធំ ក្នុងស្រុកកំពង់សៀម ព្រមទាំងអំពាវនាវឱ្យមានការអភិវឌ្ឍ និងអភិរក្សលើវិស័យជលផលផងដែរ។ ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អាជ្ញា ធរពាក់ព័ន្ធ និងសហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រួមគ្នាជំរុញការអភិវឌ្ឍ និងថែរក្សា ការពារ អភិរក្សលើវិស័យជលផលឱ្យមានចីរភាព ជាពិសេសត្រូវ ជំរុញការអភិវឌ្ឍមច្ឆាជាតិ ក្នុងខេត្តកំពង់ចាម ឱ្យបានល្អប្រសើរ ក្រោមពាក្យស្លោក
September 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដកឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ
September 8, 2025









