- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៥ ខែកញ្ញ ឆ្នាំ ២០២៥ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនប័ណ្ណសរសើរដល់ តារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ ក្រោយចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈទៅកាន់ឆាកអន្តរជាតិ ក្នុងកម្មវិធីប្រគំតន្ត្រី «Round Festival» នៅម៉ាឡេស៊ី នាពេលកន្លងទៅ។ តាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ
September 5, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ប៉ីផាស (Peipah) T2515 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះ ប៉ីផាសនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះ រាជាណាចក្រកម្ពុជានោះទេ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖
September 5, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថានទូតចក្រភពអង់គ្លេស សាទរក្រោយគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ។ យោងតាមបណ្តាញសង្គមការងារផ្លូវការ ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា គ្រាប់ស្វាយចន្ទីកម្ពុជាស្ថិតក្នុងចំណោមគ្រប់ធនជាតិល្អបំផុតនៅលើពិភពលោក។ ប្រភពដដែល បានបន្តថាចក្រភពអង់គ្លេស មានមោទនភាព ដែលបានគាំទ្រក្រុមហ៊ុន Ample Agro បានចែករំលែករសជាតិដ៏អស្ចារ្យនៃគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។ តាមរយៈកម្មវិធីភាពជាដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ដែលអនុវត្តដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតចក្រភពអង់គ្លេស បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មកសិឧស្សាហកម្ម
September 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អគ្គមេបញ្ជាការ បានចេញលិខិត បដិសេធទាំងស្រុងការប្រឌិតព័ត៌មានដែលថា ‹‹រាជរដ្ឋាភិបាលបានគំរាមកំហែង និងកាត់ប្រាក់ខែទ័ពជួរមុខ››។ ដោយ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ សូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ ៣ជំនាន់ សម រង្សី និងបក្សពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុង
September 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចុះផ្សាយនៅរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ ទីតាំងសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (ទិដ្ឋាការចេញ
September 4, 2025 - ព័ត៌មានជាតិក្រសួងសាធារណការ៖ នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកនៅកម្ពុជា តម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកនៅកម្ពុជា តម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ យោងតាមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា ១៤ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកនៅក្នុងប្រទេសកម្ពុជា ដែលធ្វើនាវាចរណ៍នៅតាមផ្លូវទឹក ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាចាំបាច់។ ចំពោះការត្រួតពិនិត្យនេះមានគោលបំណងធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃការធ្វើនាវាចរណ៍។ តាមរយៈការត្រួតពិនិត្យនេះ នាវានីមួយៗនឹងត្រូវទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ដើម្បីបញ្ជាក់ថាបានបំពេញតាមលក្ខខណ្ឌតម្រូវរបស់ច្បាប់។ ដោយឡែក បទប្បញ្ញត្តិនេះ ត្រូវបានដាក់ចេញដើម្បីការពារអាយុជីវិតអ្នកដំណើរ ទំនិញ និងបរិស្ថាន ក៏ដូចជាធានាឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ វិញ្ញាបនបត្រនេះជាឯកសារផ្លូវការដែលបញ្ជាក់ពីការអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងស្តង់ដារសុវត្ថិភាពដែលបានកំណត់៕
September 4, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានបង្ហាញពីចំនួនភ្ញៀវទេសចរ ដែលបានចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែសីហា ឆ្នាំ ២០២៥។ អាជ្ញាធរជាតិព្រះវិហារ ក៏បានបង្ហាញពី ភ្ញៀវទេសចរ ដែលបានចូលទស្សនា ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ដែលគិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ នេះ មានដូចខាងក្រោម៖ ១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន
September 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ពី ការរកឃើញផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងមានលួចដាក់សារធាតុសកម្ម ឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ក្នុងឡេលាបខ្លួន និងឡេលាបមុខរបស់ ‹‹Loveriya›› ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កណ្តាល និងអាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន
September 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ថា ករណីកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃករណីកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់។ ក្នុងសេចក្ដីប្រកាសរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ។ ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត
September 4, 2025 - PR
ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ជីប ម៉ុង លែន នឹងមានការផ្តល់ជូននូវលាភសំណាង ដល់អតិថិជនគ្រប់រូប មានច្រើនប្រភេទផ្ទះ ច្រើនគម្រោងដូចជា៖ 1. ទទួលបានការបញ្ចុះតម្លៃរហូតដល់ 𝟏𝟐 % 2. រំលស់ជាមួយក្រុមហ៊ុន អត្រាការប្រាក់ទាបត្រឹមតែ 𝟗% 3. បង់ត្រឹម 𝟏𝟎% ចូលរស់នៅភ្លាម 4. កាន់តែពិសេស ទទួលបាន សេវាថែទាំ 𝐅𝐫𝐞𝐞 𝟏ឆ្នាំ រួសរាន់ឡើង ការផ្តល់ជូននេះមានត្រឹមតែខែកញ្ញា នេះតែប៉ុណ្ណោះ! ចាប់យកឱកាសជាម្ចាស់ផ្ទះជាមួយគុណភាពសំណង់ខ្ពស់ ទីតាំងផ្ទះល្អ និងគោលការណ៍បង់ប្រាក់ងាយស្រួល។
September 4, 2025









