- soknita
- ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ ភូមិ២ (ប្រមូលទិន្នន័យលើកទី២) និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ
September 15, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារកម្ពុជាកំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសកម្ពុស់ទឹកតាមបណ្តាស្ថានីយស្ទឹងសែន និងស្ទឹងស្រែង គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដានលើស្ថានភាពធាតុអាកាស និងស្ថានភាពទឹកជំនន់នៅតាមបណ្តាស្ទឹងសំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី។ ស្ថានភាពបែបនេះ
September 15, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល
September 15, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល។ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ បានដឹកនាំ មន្ត្រី ជំនាញ ចុះ ពិនិត្យ ស្ថានភាព ទឹក លិច លើ ផ្លូវ
September 15, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៖ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក។ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ និងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥
September 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបានជនសង្ស័យម្នាក់ ករណីឆបោកប្រាក់តាមរយៈការវិនិយោគអនឡាញ ដោយទទួល និងផ្ទេរប្រាក់ឆបោកពីជនរងគ្រោះជាបន្ដបន្ទាប់។ តាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយយោងតាមបតបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី និងឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ។ ដោយមានការសម្របសម្រួលពី
September 11, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍។ បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅព្រលប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ។ ក្នុងឱកាសចុះសម្រួលចរាចរណ៍
September 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅលើគណនីផ្ទាល់របស់លោក នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា គិតត្រឹមដើមខែកញ្ញា ឆ្នាំ ២០២៥ នេះ សម្រេចលទ្ធផលបាន ៤៥ ភាគរយ មានន័យថា ការអនុវត្តតាមគម្រោងលឿនជាងផែនការ ៤,១១ ភាគរយ។ ក្នុងរយៈពេលសាងសង់តាមផែនការមានរយៈពេល ៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ ២០២៨ ខាងមុខនេះ។ លើសពីនេះ លោក ផន
September 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានទូតបរទេសប្រចាំកម្ពុជា បានចូលរួមអបអរសាទរ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្នុងនោះរួមមាន ស្ថានទូតចិន អាល្លឺម៉ង់ អង់គ្លេស និងសិង្ហបុរី ប្រចាំនៅកម្ពុជា បានចូលរួមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានសម្តែងនូវការស្វាគមន៍ចំពោះការបើកព្រលានយន្តហោះអន្តរជាតិដ៏ធំបំផុតរបស់កម្ពុជា ដោយកត់សម្គាល់ថា ជើងហោះហើរដំបូងដែលចុះចតនៅទីតាំងថ្មីនេះ បានដឹកភ្ញៀវទេសចរមកពីប្រទេសចិន។ ឯកឧត្តមជឿជាក់ថា «ការបើកដំណើរការនៃអាកាសយានដ្ឋានថ្មីនេះ និងតាមរយៈឆ្នាំទេសចរណ៍ចិន-កម្ពុជា នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្តងទៀត»។ ស្ថានទូតសហព័ន្ធអាល្លឺម៉ង់បានសម្តែងសុទិដ្ឋិនិយមថា
September 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន អញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី
September 10, 2025









