soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនត្រៀមរៀបចំពិព័រណ៍អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នៅចុងខែកញ្ញាខាងមុខនេះ។ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជានាំគ្នាពហិការ លែង ប្រើផលិតផលថៃ ឬ លែងពឹងលើផលិតពីរោងចក្រចេញពីប្រទេសថៃ ជាពិសេសចង់បង្កើត រោងចក្រ សិប្បកម្មដោយខ្លួនឯង តែពិបាករកដៃគូ រោងចក្រ សហការក្នុងការផលិត និង ផ្គត់ផ្គង់នោះ ពេលនេះ វិស័យឯកជននិងរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំពិព័រណ៍អាជីវកម្មកម្ពុជាចិន ដ៏ធំប្រចាំឆ្នាំ ២០២៥ នៅចុងខែកញ្ញាខាងមុខនេះ ។ លោកបណ្ឌិត ឈួន វណ្ណសាក់

    September 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំបេញ)៖ នៅរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រកឃើញការកើនឡើងជំងឺពងបែក ដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារអាយុក្រោម ៥ឆ្នាំ។ ក្នុងសេចក្ដីប្រកាសពទត៌មានរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការរកឃើញការកើន ឡើងនៃករណីជំងឺពងបែកដៃ ជើង និងមាត់ នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យ មានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។ ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជា ញឹកញាប់គឺ

    September 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នៅត្រង់ចំណុចផ្លូវប៉ាស័្ទរ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង១៤៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវប៉ាស័្ទរ សង្កាត់ផ្សារថ្មីទី៣

    September 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីបិណ្ឌ ១ដល់បិណ្ឌ៧ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យមនុស្ស ៣៣នាក់ បាត់បង់ជីវិត និងរបួសជាង ៥០នាក់។ តាមករបញ្ជាក់របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់តាំងពីថ្ងៃបុណ្យកាន់បិណ្ឌទី ១ ដល់បិណ្ឌទី ៧ ពោលគឺចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍

    September 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន ៧ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។ ដោយគិតត្រឹមថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ។ ចំពោះទីតាំងទាំង ៧ នោះរួមមាន

    September 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលនៃរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងចន្ទ នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានជួបសម្តែងការគួរសម និងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព

    September 16, 2025
  • ព័ត៌មានជាតិ

    លោក ហ៊ុន សារ៉ាត់ អនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សមត្ថកិច្ចជំនាញ ចុះចាប់រថយន្តចំនួន ២គ្រឿង ដឹកសត្វមាន់រស់ចំនួន ១៦៧០ក្បាល ចេញពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។ តាមការបញ្ជាក់លម្អិតពី លោក ហ៊ុន សារ៉ាត់ បានឱ្យថា នៅវេលាម៉ោង ២២ និង១៥នាទី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តចំនួន ២គ្រឿង ម៉ាក SSANGYONG ISTANA ទាំង២ ដែលដឹកសត្វមាន់រស់សរុបចំនួន

    September 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចងផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ បានបញ្ជាក់ថា សមត្ថលិច្ចឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងអគារខុនដូរ HANA សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង

    September 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចងផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញធ្វើពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នៅទីតាំងប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាដួងព្រលឹងនៃប្រជាជាតិកម្ពុជា ។ ពិធីជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើចំនួន ៥កម្មវិធី

    September 15, 2025
  • ព័ត៌មានជាតិ

    (ទីក្រុងប៉ារីស)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា បង្អែម «ពងក្នុងសំបុក» របស់កម្ពុជា ឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស។ ចំពោះ បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្រ្ត មកពីប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង កាលពីថ្ងៃទី

    September 15, 2025