soknita
  • PR

    (ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំណុះ ១លីត្រកន្លះ រហូតដល់ ៨ម៉ឺនដប ដោយឥតគិតថ្លៃ! ភ្ជុំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស មូលមតិគ្នាធ្វើទានឈុតធំ ចែកទឹកពិសាកម្ពុជាចំណុះ 1.5L ដោយឥតគិតថ្លៃរហូតដល់ ៨០,០០០ ដប ជូនដល់បងប្អូនជនរួមជាតិខ្មែរ ដែលត្រៀមឡើងរថយន្តក្រុងសាធារណៈធ្វើដំណើរពីរាជធានីភ្នំពេញទៅជួបជុំបងប្អូនក្រុមគ្រួសារនៅស្រុកកំណើត តាមបណ្ដាខេត្ត នាព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា នេះ។ ទាំង លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន

    September 20, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត។ ក្រសួងបរិស្ថាននិងអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai Orthomorpha tergoaurantia Orthomorpha battambangiensis ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង

    September 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឯកឧត្ដម ឃួង ស្រេង ជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ខណៈដែលពួកគាត់ត្រូវចាកចេញពីភ្នំពេញទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងនេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋ

    September 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ តាមបណ្តោយ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅ ផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ដោយសេចក្ដីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មហាវិថី សម្តេចតេជោ ហ៊ុន សែន ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

    September 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា គណៈកម្មការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់គ្រឹះស្ថានបឋមសិក្សា នៅតាមបណ្ដាលខេត្តទាំង ៥ ដែលមានដូចជា ព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សា សាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ

    September 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែកញ្ញ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជូន អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ។ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato

    September 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីអំពាវនាវមួយ ដោយបានបញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃ សម្រេចបង្កើត «មូលនិធិគាំទ្រកម្លាំង ជួរមុខក្រសួងមហាផ្ទៃ» ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់កម្លាំងជួរមុខ។ ក្នុងសេចក្ដីអំពាវនាវរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរក ដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ។ ក្នុងន័យនេះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចបង្កើត «មូលនិធិគាំទ្រកម្លាំង ជួរមុខក្រសួងមហាផ្ទៃ» ក្នុងគោលបំណងបន្តកៀរគរប្រមូលជំនួយ

    September 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលស្រុកក្រឡាញ់ ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈស្ថានភាពស្ទឹងក្រឡាញ់អាចនឹងបន្តឈានដល់កំរិតប្រកាសអាសន្ន។ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានណែនាំឱ្យប្រជាពលរដ្ឋដែលនៅជិតតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀងបង្កើនការប្រុងប្រយ័ត្ន ខណៈគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពស្ទឹងក្រឡាញ់ កម្ពស់ទឹកស្ថិតក្នុងកំរិតប្រកាសប្រុងប្រយ័ត្ន (៨.៤០ម៉ែត្រ) នឹងអាចបន្តឈានដល់កម្រិតប្រកាសអាសន្ន (៨.៥០ម៉ែត្រ)។ លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងក្នុងឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំសំបួរ បង្កើនការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិ

    September 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងពី ស្ថានភាបអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥។ ដោយព្យុះទាំង ៣ រួមមាន ព្យុះទី១៧ «មីតាក» ព្យុះទី១៨ «រ៉ាហ្គាសា» និងព្យុះទី១៩ «នេហ្គោរី» ដែលអាចបណ្ដាលឱ្យប្រទេសកម្ពុជា មានខ្យល់បោកបក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងបរិមាណទឹកភ្លៀងកើនឡើង។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា

    September 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា សម្រាប់ច្រកចេញ-ចូល នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត នឹងត្រូវបិទចំពោះការធ្វើដំណើរសម្រាប់រថយន្តគ្រប់ប្រភេទ លើកលែងតែការធ្វើដំណើរដោយកង់ និងអ្នកថ្មើរជើងតែប៉ុណ្ណោះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេស ចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ

    September 19, 2025