- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ពី លក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក-CMAC រសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា កន្លងមកមានអ្នកស្នើសុំខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា”ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!? ចម្លើយខ្លី៖ បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំនុចវិភាគសំណាកជាច្រើនដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិតក្នុងវាទិកានេះទេ និងសុំលើកយកចំនុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត
September 29, 2025 - ព័ត៌មានជាតិ
(ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ទទួលបន្ទុកមុខព្រួញផ្លូវជាតិលេខ៥ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកស្ទឹងនៅផ្នែកខាងក្រោមតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ លោក ជា សុខនី បានលើកឡើងថា ក្រុមការងារបានចុះពិនិត្យនៅតាមបណ្ដាទីតាំង ចំណុចសំខាន់ៗមួយចំនួនដូចជា ពិនិត្យស្ថានភាពលំហូរទឹកស្ទឹងសំខាន់ៗនៅក្នងខេត្តពោធិ៍សាត់ ដែលហូរចាក់ទៅបឹងទន្លេសាប តានស្ទឹងពោធិ៍សាត់
September 29, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បន្ថែមថា ក្រោយពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ទៅ ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC ការងារគូសគំនូសចរាចរណ៍ ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។ មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ
September 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងពារការជាតិ ចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងនូវការចោទប្រកាន់ពី កងទ័ពជើងគោកថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ដែលបានអះអាងថា កងកម្លាំងកម្ពុជាបានបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២។ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ខ្លួនមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។ សេចក្តីប្រកាសដដែលបានបន្ថែមថា កម្ពុជានៅតែបន្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ។ ជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ ដោយក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខតែងតែធ្វើការជាមួយគ្នាជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មាន និងបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការយល់ច្រឡំ ឬភាពតានតឹងដែលមិនចាំបាច់។
September 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន រៀបចំការបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ ដល់បេក្ខជនដែលត្រៀមប្រឡងចូលសាកលវិទ្យាល័យក្នុងប្រទេស ដោយឥតគិតថ្លៃ។ ដោយ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្ដល់ឱកាសសម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្ដមសិក្សា ដោយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥
September 25, 2025 - ព័ត៌មានជាតិ
(ទីក្រុងណាហ្គូយ៉ា)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន ‹‹MS Tourist Ltd.›› បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែម ស្របពេល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើដំណើរទស្សនកិច្ចការងារ និងចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ ។ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន
September 25, 2025 - ព័ត៌មានជាតិ
(ប្រទេសម៉ាឡេស៊ី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងទេសចរណ៍ នឹងតាំងបង្ហាញម្ហូបអាហារអត្តសញ្ញាណខ្មែរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ Food and Hotel Malaysia
September 25, 2025 - ព័ត៌មានជាតិ
(ខេត្តរតនគិរី)៖ តាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ 76 ចន្លោះពីគីឡូម៉ែត្រលេខ 270 ដល់ 273 ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងជាថ្មី។ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹង ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ 76 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
September 25, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំ GBC, តាមការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជា។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ចំណុច ៨.១ ដែលបានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ
September 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភាកម្ពុជា អរគុណរដ្ឋាភិបាលនិងសភាម៉ាឡេស៊ី ក្នុងកិច្ចខិតខំសម្របសម្រួល ដោះស្រាយជម្លោះករណីយោធាថៃរំលោភឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul)
September 20, 2025









