soknita
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីនៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ ‹‹សួនតេជោសន្តិភាព›› ក្នុងក្រុងបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព ‹‹សួនតេជោសន្តិភាព›› ក្រុងបាត់ដំបង។ ចំពោះសួនតេជោសន្ដិភាពនឹងប្រែក្លាយជាលំហរសហគមន៍ដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង អាចឱ្យបងប្អូនប្រជាពលរដ្ឋ មកហាត់ប្រាណ ស្រូបយកខ្យល់អាកាស និងលំហែកាយ ពិសេសនឹងលើកសម្រស់ទីក្រុងបាត់ដំបងឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់ ក្រោយពីសួននេះសាងសង់រួចរាល់ជាស្ថាពរ១០០% នាពេលឆាប់ៗខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម

    October 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីផ្សែងហុយលើស្ពានអាកាសស្ទឹងមានជ័យមិនមែនឆេះរថយន្តនៅលើស្ពាននោះទេ តែជាផ្សែងរថយន្តដឹកទំនិញបើកឆ្លងកាត់ឡើងលើស្ពានអាកាស។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់បែបនេះ ដោយសារថ្មីៗនេះមានសារព័ត៌មានមួយចំនួនតូចបានផ្សព្វផ្សាយថាមានរថយន្តឆេះនៅលើស្ពានអាកាសស្ទឹងមានជ័យ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។ សូមបញ្ជាក់ថាកាលពីវេលាម៉ោងប្រហែល ៧នាទីព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ មានរថយន្តកូរ៉េ ០១គ្រឿង មិនចាំម៉ាក និងផ្លាកលេខ បានបើកបរនៅលើផ្លូវ២៧១ ពីមន្ទីរពេទ្យរុស្ស៊ីឆ្លងស្ពានអាកាសស្ទឹងមានជ័យទិសដៅទៅសាលាសាមគ្គី ដោយដឹកឥវ៉ាន់ធ្ងន់រថយន្តរោទ៍ខ្លាំងបណ្តាលឲ្យមានផ្សែងហុយចេញពីបំពង់ស៊ីមាំង។

    October 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងមួយនៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ ថា ក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរី សហការជាមួយ មិត្តភាពខ្មែរ-សូវៀត នឹងផ្ដល់ជូនការពិនិត្យ និងវះ-កាត់មុខមាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ ចំនួន៤៥នាក់ ដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ។ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ចំពោះផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន

    October 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពី រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរ បន្ដទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងខិតខំបង្រ្កាប ទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ល្បែងស៊ីសង ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍ ការបង្ក្រាបការឆ្លងដែន មនុស្ស និងទំនិញ

    October 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ តាមការបង្ហោះលើគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅ PK 152+850- PK 152+900 និងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់។ ឯកឧត្តម ផន រឹម បានបន្ថែមលម្អិតថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850 – PK 152+900

    October 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ កាលពីល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និងសិស្សមានពិការភាព សិស្សកំព្រាចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម។ ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ថវិកា និងសម្ភារសិក្សាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៦នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព

    October 1, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៧ គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០ លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន

    October 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើក្រុមហ៊ុនទេសចរណ៍ Malaysia Airlines បង្កើនជើងហោះហើរភ្នំពេញ និងបង្កើតជើងហោះហើរត្រង់ថ្មីទៅសៀមរាប-ព្រះសីហនុ។ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។ ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី

    October 1, 2025
  • ព័ត៌មានជាតិ

    (ប្រទេសម៉ាឡេស៊ី)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៌ នៅល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី នឹងសហការជិតស្និទ្ធជាមួយវិស័យឯកជនកម្ពុជាក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ កម្ពុជា ម៉ាឡេស៊ី។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន Dato’ Dr. Mohd Khalid Harun, ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី (Malaysia Tourism Agency Association, MATA) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍

    September 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សេង ឌីណា លើកហេតុផលចំនួន ០២ចំណុច ដែលថាភាគីថៃមិនអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគី។ ចំពោះ“ភាគីថៃនឹងមិនអាចលុបចោល អនុស្សរណៈឆ្នាំ២០០០ ឬ MOU 2000 ជាឯកតោភាគីបាននោះទេ”។ នេះជាការបញ្ជាក់របស់ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀល ថ្ងៃទី៣០ ខែកញ្ញា

    September 30, 2025