soknita
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ តាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កងទ័ពជើងគោក បានចុះបង្រ្កាបបទលើ្មស ដឹកលៀសខុសច្បាប់ ចំនួន៣០តោន ក្នុងខេត្តកំពង់ធំ។ ក្នុងនោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង២:៣០នាទីយប់ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង

    October 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា មន្ទីរពាណិជ្ជកម្មខេត្ត សាកល្បងគម្រោងទីផ្សារផលិតផលខ្មែរខេត្តតាកែវ ដើម្បីលើកកម្ពស់ផលិតផលកសិកម្មខ្មែរ។ តាមរយសេចក្ដីជូនដំណឹងរបស់ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានបញ្ជាក់ថា មន្ទីរពាណិជ្ជកម្មខេត្ត បានកំពុងអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ ការរៀបចំផ្សារផលិតផលខ្មែរ ជាសកម្មភាពអាទិភាពមួយនៃគម្រោង (AIM) ដើម្បីលើកកម្ពស់តម្លៃ សរុបនៃផលិតផលកសិកម្មនៅលើទីផ្សារ និងជាការតាំងលក់ផលិតផលរបស់ក្រុមផលិត ដែលបានទទួលការគាំទ្រ ពីគម្រោងក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។ ដោយ ទទួលបានការឯកភាពដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ អនុញ្ញាតអោយ អនុវត្តន៍សាកល្បង ផ្សារផលិតផលខ្មែរខេត្តតាកែវ(ផ្សារចុងសប្តាហ៍) រយៈពេល៣(បី)ខែ

    October 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទៅកាន់ប្រតិភូនៃប្រទេសម៉ាឡេស៊ី អំពីជំហររបស់កម្ពុជា នៅក្នុងការដោះស្រាយជំលោះព្រំដែនជាមួយប្រទេសថៃ។ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម

    October 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ពលករ និងនិស្សិតកម្ពុជាបានក្លាយទៅជាគោលដៅ នៃការវាយប្រហារដោយស្អប់ការយាយី និងវោហាសាស្ត្ររើសអើង នៅប្រទេសថៃ។ នៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី៩ ស្តីពីការប្រកាន់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមជនបរទេស។ ក្នុងកិច្ចអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទាំងអស់ ដោយផ្អែកលើគោលការណ៍សកលនៃសមភាព សេចក្តីថ្លៃថ្នូរ និងសកល។

    October 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ចំពោះ «សួនតេជោសន្តិភាព» ជាសមិទ្ធិផលិតផលថ្មីមួយបន្ថែមទៀតរបស់ខេត្តបាត់ដំបង មានទីតាំង លាតសន្ធឹងតាមប្របមាត់ស្ទឹងសសង្កែត្រើយខាងកើត ចន្លោះស្ពានថ្មថ្មី រហូតដល់ស្ពានសម្តេច ក្រឡាហោមសខេង (អតីតស្ពានដែកចាស់) កំពុងទាក់ទាញប្រជាពលរដ្ឋមកហាត់ប្រាណ ស្រូបខ្សល់ អាកាសយ៉ាងច្រើន និងកំពុងលើកសម្រស់ក្រុងផងដែរ។ បើតាមរដ្ឋបាលខេត្តបាត់ដំបង «សួនតេជោសន្តិភាព» បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលគ្រោងមានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយក្រុងបាត់ដំបងជាទីក្រុងវៃឆ្លាតអាស៊ាន

    October 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចូលរួមថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ។ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទទួលថវិកាចំនួន ៥០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

    October 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះគណនីផ្ទាល់របស់ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្ត ដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។ លើសពីនេះ ឯកឧត្តម ប៉ែន បូណា បន្ថែមថា ព័ត៌មានដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ

    October 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត និងសុខដុមនីយកម្ម សាមគ្គីភាពស្ថាប័ន។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយ ស្តីពី វឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

    October 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទ ២ ខែតុលា ឆ្នាំ ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តី សោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។

    October 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តមណ្ឌលគិរី)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង លើ ៩មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង៩ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មកុំព្យូទ័រ,

    October 2, 2025