- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានដោយដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនយោធិនមួយចំនួនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ កាកបាទក្រហមកម្ពុជា បន្ថែមថា «ក្នុងនាម កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន
October 7, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ឆ្នាំង)៖ តាមការចេញផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង សម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ពីគីឡូម៉ែត្រ ០០+០០០ ដល់គីឡូម៉ែត្រ ១៤+២០០ ក្នុងស្រុកស្រុកកំពង់លែង ពីថ្ងៃនេះ រហូតមានការជូនដំណឹងជាថ្មី។ នៅរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹង ពី ការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពីគីឡូម៉ែត្រ០០+០០០ ដល់គីឡូម៉ែត្រ១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C មេត្តាជ្រាបថា កំណាត់ផ្លូវជាតិលេខ៥០C
October 7, 2025 - ព័ត៌មានជាតិ
(ខេត្តព្រៃវែង)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ពាក់ព័ន្ធនឹងករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយនេះ ដែលខាង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន ដល់ប្រជាពលរដ្ឋ សាធារណៈជន និងពិសេសអ្នកនិយមលេងបណ្តាញសង្គម ឱ្យបានជ្រាបថា៖ រយៈពេល ០២ ថ្ងៃកន្លង ទៅនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម
October 7, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ តាមការចុះផ្សាយពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ។ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ នៅក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី ៤ ឈានចូលថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥។ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៥ ដោយតាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ
October 7, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា រៀងរាល់ ៤០នាទី មានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកនៅកម្ពុជា! សម្រាប់កុមារនៅប្រទេសកម្ពុជា អត្រារស់រានមានជីវិតមានតែ ២០% ប៉ុណ្ណោះ។ នេះជាទិន្នន័យមួយមិនគួរឱ្យនឹកស្មាន។ ដូចនេះ មន្ទីរពេទ្យកុមារអង្គរ បានរៀបចំយុទ្ធនាការរៃអង្គាសថវិកា ដើម្បីរួមគ្នាជួយសង្រ្គោះកុមារកម្ពុជា ដែលមានជំងឺមហារីក។ មន្ទីរពេទ្យកុមារអង្គរ បានបើកដំណើរការព្យាបាល និងប្រឹក្សាផ្នែកជំងឺមហារីក តាំងពីឆ្នាំ២០១២ និងនៅពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យកំពុងបន្តផ្ដល់ការពិនិត្យ ប្រឹក្សា និងព្យាបាលដល់កុមារដែលមានជំងឺមហារីក ប្រមាណ ៧០០ករណីមកហើយ។ ក្នុងរយៈពេល ៤សប្តាហ៍ ក្នុងខែតុលា ឆ្នាំ ២០២៥ មន្ទីរពេទ្យកុមារអង្គរនឹងផ្សព្វផ្សាយយុទ្ធនាការរៃអង្គាសថវិកា ‹‹យុទ្ធនាការរួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក›› ដើម្បីផ្សព្វផ្សាយអំពីសេវាពិនិត្យ
October 7, 2025 - ព័ត៌មានជាតិ
(ខេត្តព្រៃវែង)៖ តាមការចុះផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យផ្ទាល់លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ដែលរងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ឯកឧត្តម ប៉េង ពោធិ៍នា
October 7, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះលើផេកផ្លុវការរបស់ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ និងពិន័យជាអន្តរការណ៍ធ្ងន់ធ្ងរចំពោះក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដែលបានប្រព្រឹត្តល្មើសច្បាប់ដោយធ្វើការដុតកម្ទេចក្រណាត់ និងបំពុលខ្យល់។ ដោយយោងតាមការរបស់ ឯកឧត្តម ង៉ូវ បូរីណា បានបញ្ជាក់ថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី បានចុះត្រួតពិនិត្យនៅថ្ងៃទី៤
October 6, 2025 - ព័ត៌មានជាតិ
(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចាប់ពីកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគីឡូម៉ែត្រ០៤+០០០ ដល់ចំណុចគីឡូម៉ែត្រ១០+៤២៥ ដែលស្ថិតនៅភូមិតាំងស្លាយ ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។ ក្នុងសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានបន្ថែមឱ្យដឹងថា ចំពោះការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគីឡូម៉ែត្រ០៤+០០០ ដល់ចំណុចគីឡូម៉ែត្រ១០+៤២៥ ចាប់ពីភូមិតាំងស្លាយ ឃុំរកា ដល់ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
October 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សម្ដេចតេជោក៏បានអំពាវនាវជនរួមជាតិ កុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬ រូបថតមេដឹកនាំថៃណាមួយ មកធ្វើអំពើមិនគប្បីឱ្យសោះ ក្នុងខណៈជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ ដោយដាក់តាំងរូបសម្ដេចដើម្បីបាញ់យករង្វាន់នោះ។ នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ សម្ដេចតេជោបានសរសេរថា នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌
October 6, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅរសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ បានបញ្ជាក់ថា មិនមានភ័ស្តុតាងណាមួយ ដែលបញ្ជាក់ថាវ៉ាក់សាំង COVID-19 អាចបង្កជំងឺមហារីកនោះទេ។ ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបន្ថែមទៀតថា មិនមានភ័ស្តុតាងណាមួយដែលថាវ៉ាក់សាំង COVID-19 អាចបង្កជំងឺមហារីកនោះទេ ។ អង្គការវេជ្ជសាស្ត្រ និង សមាគមន៍មហារីកធំៗ រួមទាំងអង្គការសុខភាពពិភពលោក (WHO) ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើ ជំងឺមហារីក (IARC) វិទ្យាស្ថានមហារីកជាតិរបស់សហ រដ្ឋអាមេរិក និងសមាគមជំងឺមហារីកអាមេរិក បាននិយាយ
October 4, 2025









