- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសហ្វីលីពីនចាប់អារម្មណ៍ ក្នុងការនាំចូលអង្ករ ត្រី សាច់ និងបន្លែពីកម្ពុជា ព្រមទាំងត្រៀមបញ្ជូនគណៈប្រតិភូមកសិក្សាខ្សែច្រវាក់ផលិតកម្មកសិកម្ម។ កាលពីរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Francisco P. Tiu Laurel, Jr.
October 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ Dr. Beat Richner បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារអាយុពី ១ ទៅ ៣ឆ្នាំ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន បណ្តាលមកពីការលែងគ្រាប់ពណ៌រីក ហើយស្លាក់ចូលក្នុងក្រពះពោះវៀន។ ក្នុងផេកផ្លូវការរបស់ Dr. Beat Richner បានបញ្ជាក់យ៉ាងលម្អិត និង អំពារនារដល់អាណាព្យាបាលរបស់កុមារតូចៗឱ្យមានការប្រុងប្រយ័ត្ន និងមើលថែកូនចៅឱ្យបានល្អ ជាពិសេសពេលក្មេងតូចៗលេងជាមួយនឹងគ្រាប់ពណ៌រីក ដែលអាចស្លាក់ចូលក្នុងមាត់ ហើយធ្លាក់ចូលដល់ក្រពះ ពោះវៀន ដែលគ្រាប់ពណ៌រីកនេះ នឹងពង្រីកខ្លួនកាន់តែធំពេលត្រូវទឹក ហើយបណ្តាលឱ្យស្ទះពោះរៀន និងអាចឱ្យគ្រោះថ្នាក់ហូរឈាមក្នុងក្រពះពោះវៀនផងដែរ។
October 4, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ តាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យចាប់ពីម៉ោង ៦ កន្លះព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ
October 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា គណៈកម្មធិការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។ ក្រសួងមុខងារសាធារណៈ បានបន្ថែមថា គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តចំនួន ០៥ ដូចខាងក្រោម៖ ១.ខេត្តព្រៃវែង ចំនួន ៩៣៥កន្លែង ៤.ខេត្តបាត់ដំបង ចំនួន ៦៤៧កន្លែង ២.ខេត្តត្បូងឃ្មុំ ចំនួន ៦៣៨កន្លែង ៥.ខេត្តតាកែវ
October 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ ក្នុងសេចក្ដីជូនដំណឹងថា កម្ពុជាដែលទទួលនូវរបបខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្ដាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស។ យោងទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និង មហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាដែលទទួលនូវរបប ខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសានម្តង ហើយបរិមាណ ទឹកភ្លៀងធ្លាក់ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។ យោងតាមការវិវត្តប្រែប្រួលនៃសីតុណ្ហភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តា
October 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងាតមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ហង់ជួន ណារ៉ុន ដឹកនាំប្រជុំត្រៀមបើកបវេសនកាល និងដាក់ចេញផែនការអនុវត្ត «គន្លងអប់រំថ្មី» និងដោះស្រាយបញ្ហាសាលារៀនតាមព្រំដែន។ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពី ការត្រៀមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦
October 3, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា កុមារាអាយុ ២ឆ្នាំជាង កើតមកមានដៃ ៤ និងជើង ៤ ក្រោយទទួលបានការវះកាត់ចំនួន ៤ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ហៅមន្ទីរពេទ្យគន្ធបុប្ផា កុមារារូបនេះមានសុខភាពល្អ និងមានការលូតលាស់ដោយធំធាត់ប្រក្រតី។ យោងតាមការបញ្ជាក់លម្អិតរបស់ Dr. Beat Richner ថា កុមារាមានអាយុ ២ឆ្នាំ ៣ខែ ចូលសំរាកពេទ្យតាំងពីអាយុ ២ថ្ងៃ គឺចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ មកពីស្រុកសំពៅលូន
October 3, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី បានបញ្ជាក់ថា កំពុងតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់ និងគំាទ្រការដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា បន្ទាប់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA
October 3, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅភ្នំពេញ ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែមទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែមទៀត។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តី បានអនុញ្ញាតជូនតំណាងផ្សារទំនើប និងម៉ាត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីក្រសួងអាចពិនិត្យដាក់ចេញនូវដំណោះស្រាយ ដែលឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការរបស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម និងការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។
October 3, 2025 - ព័ត៌មានជាតិ
(រាជថានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជូនដំណឹងពិសេសសម្រាប់សិស្សានុសិស្សពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៥០០ កន្លែង ចំពោះឆ្នាំសិក្សា ២០២៥-២០២៦ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ដោយក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦
October 3, 2025









