- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាព និងបោះដៃសហការជាសកល ដើម្បីប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្អាតប្រាក់។ ការផ្អែកលើចំណេះដឹងមូលដ្ឋានដែលមានស្រាប់ និងការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើភាគី ឬប្រទេសណាមួយ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកថា ជាកត្តានាំឱ្យការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអំពើលាងសម្អាតប្រាក់ មិនមានប្រសិទ្ធភាព។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបបទល្មើសឆបោក និងសម្អាតប្រាក់ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត
October 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៥ ដែលជាប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុតនៅលើពិភពលោក ក្នុងចំណោម ៨ ប្រទេសផ្សេងទៀត តាមរយៈគេហៈទំព័រ Condé Nast Traveller។ ចំពោះគេហៈទំព័រ Condé Nast Traveller ត្រូវបានគេទទួលស្គាល់ថា មានអត្ថបទដែលសរសេរពាក់ព័ន្ធទៅនឹង សណ្ឋាគារ ភោជនីយដ្ឋាន និងបទពិសោធន៍ជុំវិញពិភពលោក។ គេហៈទំព័រមួយនេះដែរ ក៏ផ្តល់នូវមគ្គុទ្ទេស ដែលអាចទុកចិត្តបានសម្រាប់អ្នកធ្វើដំណើរស្វែងរកការបំផុសគំនិត និងព័ត៌មានសំខាន់ៗនៅទូទាំងប្រទេស៕
October 8, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្សល់ប្រមោយដំរីកួចផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង នៅឃុំកោះជីវាំង។ ដោយ លោក ពុំ ចិន មេឃុំកោះជីវាំងអោយដឹងថា ខ្យល់ព្យុះប្រមោយដំរី ដែលអ្នកស្រុកហៅថាខ្សល់នាគលេងទឹក បានកួចផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋជាង ១០ខ្នង នៅភូមិព្រែកទាល់ឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង នាម៉ោងជាង៧យប់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥។ លោកមេឃុំបានឱ្យដឹងបន្ថែមថា ខ្សល់ព្យុះប្រមោយដំរីនេះមានរយះពេលខ្លីប៉ុណ្ណោះ បានប៉ះពាល់ផ្ទះបណ្ដែតទឹកប្រជាពលរដ្ឋចំនួន ១៨ ខ្នងផ្ទះខូចខាតទាំងស្រុងចំនួន
October 8, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយពី ក្រសួងបរិស្ថាន បានបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកទទៅ ដោយ ក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF-កម្ពុជា បានរកឃើញសត្វព្រៃកម្រជាច្រើនប្រភេទ នៅតំបន់ព្រៃ រហូតដល់តំបន់ទំនាបលិចទឹក ជាពិសេសនៅក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែងកាល។ ក្រសួងបរិស្ថានបញ្ជាក់បន្ថែម ថា សត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកទៅ។ ជាក់ស្តែងលទ្ធផលទទួលបានក្នុងនេះមានដូចជា សត្វត្រយងចង្កំកស ចំនួន ២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំចំនួន ២០ (១៩ សំបុកកំពុងវត្តមានសត្វ)
October 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ ឆ្នាំ ហើយទើបទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈពេលជាង ២៧ ឆ្នាំមកនេះ
October 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ ថា អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ មកពីអាម៉េរិក បារាំង អង់គ្លេស ចិន ហ្គាណា និងនីហ្សេរីយ៉ា ដែលបានស្រលាញ់ និងសម្រេចចិត្តរស់នៅកម្ពុជារហូត ព្រមទាំងប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនខ្លួន និងពិភពលោក។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម
October 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥០០០នាក់ រួចទៅហើយ។ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ
October 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងបរិស្ថាន ចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញ ជាមួយ JICA ឆ្ពោះទៅសេដ្ឋកិច្ចចក្រា ទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយស្តីពី «ការអនុវត្តគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ» ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានបន្តផ្តល់ជំនួយឥតសំណង ទាំងរថយន្តដឹកសំរាម
October 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ សង្ឃឹម និងជឿជាក់ថា ប្លង់គោលប្រើប្រាស់ដីដែលបានអនុម័តរួចនេះ នឹងត្រូវបានចាត់ចែងអនុវត្ត និងប្រើប្រាស់សម្រាប់ការរៀបចំផែនការតាមវិស័យនៅក្នុងក្រុង ស្រុកទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងតម្រង់ទិសដល់ការគិតគូររៀបចំគម្រោងអភិវឌ្ឍន៍នានា និងឆ្លើយតបបានត្រឹមត្រូវនូវតម្រូវការចាំបាច់ជាអាទិភាព និងបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍ថា ការងារនេះជាការងារថ្មីមួយដែលរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនពុំធ្លាប់បានរៀបចំ និងចាត់ចែងអនុវត្ត ហេតុនេះ
October 7, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះផេកផ្លូវការរបស់ ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នឹងបិទគន្លងវ៉ាជែងជា បណ្តោះអាសន្នតាមកំណាត់ផ្លូវខ្លះៗ ដើម្បីសាងសង់ប្រព័ន្ធស្រោចស្រពសួនពុះចែកទ្រូងផ្លូវ ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦។ ក្នុងសេចក្តីជូនដំណឹងពី ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានោ្យដឹងថា
October 7, 2025









