- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជ្រាបថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ ដើម្បីបម្រើការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ សូមអានសេចក្តីជូនដំណឹង និងព័ត៌មានលម្អិតទាំងស្រុងតាមរយៈតំណភ្ជាប់មួយនេះ
October 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា JICA សម្តែងការកោតសរសើរខ្ពស់ចំពោះ CMAC ក្នុងការបោសសម្អាតមីន និងការបង្កើតសារមន្ទីរតេជោសន្តិភាព។ ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ពុជាដើម្បីបោសសម្អាតមីន (CMAC) ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា។ ការកោតសរសើរនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ជាមួយឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាព CMAC។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត
October 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិ ស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។ ក្នុងសំណេរ អបអរសាទរ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ» ដែលបានបង្ហោះនៅតាមបណ្ដាញសង្គមនៅថ្ងៃទី ១៣ ខែតុលា
October 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ក្រសួងមហាផ្ទៃជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ដោយគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាត ឱ្យក្រសួងមហាផ្ទៃជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ ក- លក្ខខណ្ឌនៃការជ្រើសរើស – បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ – មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់ –
October 13, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន អំពីការជូនដំណឹងរបស់នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ។ ក្នុងសេចក្ដីជូណដំណឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ អំពីការជូនដំណឹងរបស់នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែល គ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅស្រុកកំរៀង ខេត្តបាត់ដំបង
October 11, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកំពត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សេវាករ ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្ត ដែបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ ក្នុងការរក្សាបាននូវស្ថេរភាពតម្លៃ គុណភាព និងសេវាកម្មស្នាក់នៅ ដែលកត្តាទាំងនេះបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមានការចូលរួមបន្តទៀតដើម្បីធ្វើឱ្យខេត្តកំពតមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាពជាខេត្តទេសចរណ៍មានបដិសណ្ឋារកិច្ចល្អ។ ដោយថ្លែងក្នុងទិវាទេសចរណ៍ពិភពលោក លើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥
October 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹក្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា ត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines) ។ ដោយកាលពីរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Sarah Lotfi Lajam តំណាងក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines) និងសហការី ចូលជួបសំដែងការគួរសម
October 11, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦ ៣៤១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៤៣ ១៨៧ តោន
October 10, 2025 - PR
ត្រឹមតែមួយជំហានទៅកាន់ការរស់នៅបែបថ្មីដែលមាននៅ ផាកលែន ខុនដូ ធីខេ ស្ថិតនៅទីតាំងតំបន់ទួលគោក និងសែនសុខ ព្រមជាមួយនឹង Mid-Autumn Special Offer ជាច្រើនដូចជា៖ 1. រំលស់ជាមួយក្រុមហ៊ុនផ្ទាល់ការប្រាក់ត្រឹមតែ 𝟗% លក្ខខណ្ឌងាយៗមិនសិក្សាចំណូល 2. បង់ត្រឹមតែ 10% អាចចូលរស់នៅបានភ្លាម ត្រឹមតែ 2សប្តាហ៍ 3. ទទួលបានប័ណ្ណបញ្ចុះតម្លៃរហូតដល់ $5,000 4. កាន់តែពិសេស បង់ប្រចាំខែត្រឹមតែ $400ជាង សម្រាប់បន្ទប់គេង 2 ផាកលែន ខុនដូ ធីខេ សាងសង់ដោយកូនខ្មែរដែលកម្ពស់
October 10, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ យយោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន ១គ្រឿង (HMAS Ballarat -FFH155) នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករបស់អូស្ត្រាលី ចំនួន ១គ្រឿង ឈ្មោះ HMAS Ballarat
October 10, 2025









