- soknita
- ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី ចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
October 14, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១២ ៧៨០កន្លែង លើ ១១មុខជំនាញ និងប្រាក់ឧបត្ថម្ភ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១២ ៧៨០កន្លែង លើ ១១មុខជំនាញ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន
October 14, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២០២៥កន្លែង លើ ៣២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង ៣២ នោះ រួមមាន ការផ្សារធ្នូ (ធូប) ការថែទាំ និងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម ការដំឡើង និងការថែទាំម៉ាស៊ីនត្រជាក់ក្នុងឧស្សាហកម្ម, សេវាកម្មបរិក្ខារត្រជាក់ពាណិជ្ជកម្ម
October 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅលើគណនីផ្ទាល់របស់លោក នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៥ មានយានយន្តអគ្គិសនី ៥៥៧១គ្រឿង ដែលបានចុះបញ្ជីនៅកម្ពុជា។ ក្នុងនោះ ឯកឧត្តម បានបន្ថែមលម្អិតថា រយៈពេល ៨ខែ ឆ្នាំ ២០២៥ យានយន្ត EV ចុះបញ្ជីសរុប ៥៥៧១គ្រឿង ក្នុងនោះមាន រថយន្ត ៤២៥១គ្រឿង
October 13, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ។ ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។ ចំពោះចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏បុិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
October 13, 2025 - ព័ត៌មានជាតិ
យោងតាមការចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ និងថ្ងៃទី ២២ ខែតុលាខាងមុខ ដោយភាគថៃនឹងធ្វើជាម្ចាស់ផ្ទះ។ យោងតាមប្រភពព័ត៌មាន ដែលគួរទុកចិត្តបានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះថា គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី ២១ និងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥
October 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង តាមការព្យាករណ៍អាកាសធាតុពី ក្រសួងធនធានទឹក និងឧតុនិយម ថា ប្រទេសកម្ពុជា ជួបព្យុះទី២៣ឈ្មោះ ‹‹ណាគ្រី›› បានវិវត្តទៅជាព្យុះ ‹‹សង្ឃរា›› ដែលមានទីតាំងនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ប៉ុន្តែមានឥទ្ធិពលខ្សោយ មកលើរបបខ្យល់មូសុង និរតីដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង ប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រ កម្ពុជានោះទេ។ យ៉ាងណាក៏ដោយចំហាយនៃព្យុះនេះបានធ្វើអោយមានភ្លៀង និងខ្យល់កន្ត្រាក់នៅ តំបន់ខ្ពង់រាប តំបន់វាលទំនាបនិងតំបន់មាត់សមុទ្របង្កអោយមានរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ
October 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរ ត្រៀមរៀបចំវាយកម្ទេចអគារទ្រុឌទ្រោមនៅបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម។ អតីតអគារសណ្ឋាគារ តាំងពីឆ្នាំ១៩៥០ ដែលជាសំណង់អគារមានសភាពទ្រុឌទ្រោមគិតមកដល់បច្ចុប្បន្នដែលមានអាយុកាល ៧៥ឆ្នាំហើយ ខណៈពេលនេះអាជ្ញាធរត្រៀមរៀបចំវាយកម្ទេច ដោយសារស្ថានភាពអគារអាចបង្កគ្រោះថ្នាក់ខ្លាំងដែលអាចកើតឡើងភ្លាមៗ ដែលមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP
October 13, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា អង្គប្រជុំចតុភាគី បានបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ តាមការបញ្ជាក់បន្ថែមពី ក្រសួងការបរទេស ថា នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin
October 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់ ១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ អាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងទាំង ៨ នេះ។ ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី អាចធ្វើការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងណាមួយដូចខាងក្រោម ៖ ១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានរបស់ សាមីខ្លួនកំពុងរស់នៅ ២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានរបស់ សាមីខ្លួនកំពុងរស់នៅ ៣. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
October 13, 2025









