soknita
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគរោងចក្រអេឡិកត្រូនិក ទទួលបានការអនុញាតអោយបង្កើតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ យោងតាមផេកហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានឱកាសជាមួយគម្រោងវិនិយោគថ្មីមួយ មានចំនួនទឹកប្រាក់ប្រមាណជាង ២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៧៤កន្លែង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណាល។ ចំពោះគម្រោងវិនិយោគនេះដែរ ផ្តោតទៅលើការបង្កើតរោងចក្រសម្រាប់ផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB និងគ្រឿងបរិក្ខារអគ្គិសនីគ្រប់ប្រភេទផ្សេងទៀត៕ ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    October 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតី គម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ។ អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ

    October 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះ ថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពី ព្យុះទី២៤ ឈ្មោះ ‍‍‹‹ហ្វេងសេង›› ដែលបណ្ដាលឱ្យតំបន់មួយចំនួនមានបរិមាណទឹកភ្លៀងកើនឡើង និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ។ ក្នុងសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៤ឈ្មោះ

    October 18, 2025
  • ព័ត៌មានជាតិ

    (ខេត្តកែប)៖ កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆ្នេរតេជោសន្តិភាពកែប កំពុងពន្លឿនការស្ថាបនាលេចចេញជារូបរាងបណ្តើរៗ តាមគម្រោងប្លង់។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅរសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ឆ្នេរតេជោសន្តិភាពកែប ដែលមានប្រវែង ២.៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានកំពុងពន្លឿនការស្ថាបនាលេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប និងរួចរាល់ដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់ៗ។ ឯកឧត្តម

    October 18, 2025
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ជនជាតិកូរ៉េចំនួនជាង ៦០នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានចាប់បញ្ជូន ត្រឡប់ទៅវិញប្រទេសដើមវិញ។ មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេស កម្ពុជានៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិ បរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់

    October 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ (ស្ត្រី ៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់ ហើយបានដកហូតកុំព្យូទ័រ (ALL

    October 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា និងសម្ភារ ជួយសម្រាលការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនជួរមុខទិសប្រាសាទតាក្របី ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌រួមមាន ថវិកា និងសម្ភារមួយចំនួន ជួយសម្រាលក្នុងការព្យាបាលប្រពន្ធ

    October 18, 2025
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមលេខាធិការដ្ឋាន នៃយោធភូមិភាគ៤ កម្ពុជា និងយោធភូមិភាគ២ ថៃ បានជួបប្រជុំគ្នាផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន នៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីរៀបចំឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងប្រកបដោយស្ថាបនា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ

    October 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាមន្ត្រី គុយ សុផល នាំយកព្រះរាជអំណោយ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានជូន ប្រជារាស្រ្តជាង១០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់។ ក្រោមការយកព្រះទ័យទុកដាក់បំផុតដល់ប្រជានុរាស្រ្តរបស់ព្រះអង្គទាំងទ្វេនៅមូលដ្ឋាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជឫទ័យចាត់សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជំទាវ សុខ នារី

    October 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងពន្លឿនការរៀបចំសារអនាម័យជានីតិវិធីចាំបាច់ ដើម្បីសម្រួលឱ្យកសិផលខ្មែរមួយចំនួនបន្ថែម អាចចូលទៅដល់ទីផ្សារប្រទេសចិន។ ក្នុងសេចក្តីប្រកាសព័ត៌មានពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា លទ្ធផលនៃការចូលរួមសន្និសីទលើកទី២ស្តីពី ‍‍‍‍‍‘‘យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ”។ ក្នុងឱកាសសន្និសីទលើកទី២ស្តីពី «យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជា សមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុង សៀងហៃ សាធារណរដ្ឋប្រជាមានិតចិន

    October 17, 2025