soknita
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងបន្ថែមថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ កាលពីព្រឹកមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled

    October 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ។ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ

    October 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ឧត្តមសេនីយ៍ត្រី ឈឹម ឆែម ត្រូវបានឃាត់ខ្លួន ក្រោយបង្កគ្រោះថ្នាក់ និងប្រើហិ-ង្សាលើក្មេងស្រីម្នាក់ ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់នឹងអនុវត្តតាមច្បាប់ចំពោះបុគ្គលនេះ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនឱ្យបានជ្រាបថា៖ ១-ករណីគ្រោះថ្នាក់ចរាចរបង្កហិង្សាចំពោះក្មួយស្រីម្នាក់ នៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង

    October 23, 2025
  • ព័ត៌មានជាតិ

    (ប្រទេសម៉ាឡេស៊ី)៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេស លើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមាន ខ្ញុំ

    October 23, 2025
  • ព័ត៌មានជាតិ

    តាមរយៈការចុះផ្សាយពី ក្រសួងការពារជាតិ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱឱ្យដឹងពី កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) អនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ពី លទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង

    October 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ទន្លេអុំ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេសអញ្ជើញចុះទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។ បើតាមការបញ្ជាក់របស់មន្ត្រីបច្ចេកទេស គឺគម្រោងខាងលើនឹងចាប់ដំណើរការនាដើមឆ្នាំ ២០២៦

    October 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយក្នុងផេកផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា។ ក្នុងបទបញ្ជានេះដែរ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង

    October 23, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ ឯកភាពសាងសង់ឡើងវិញ នូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំង ដែលភាគីទាំងពីរ នឹងឯកភាពគ្នា។ នៅកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ រយៈពេលពីរថ្ងៃ បានបញ្ចប់ដោយបរិយាកាសមិត្តភាព និងស្និទ្ធស្នាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ

    October 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ស្ពឺ)៖ យោងតាទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលល្ងាចថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តក្រុមហ៊ុន M3 ពិចារណាលើការនាំចូលផលិតផលកសិកម្មពីខេត្តទៅកាន់ទីផ្សារអឺរ៉ុប។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី និងប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន។ ‎ក្នុងឱកាសនោះ

    October 22, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តំណាងវិនិយោគិនអ៊ឺរ៉ុប បង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ដោយមានការចូលរួមពី លោក

    October 22, 2025