soknita
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យជាង ៦០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ និងខេត្តកំពត។ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05 ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

    October 29, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ថា ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលានេះ សីតុណ្ហភាព អាចចុះត្រជាក់ដល់ ២១°C។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃ ទី ៣១ ខែតុលា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់ បក់មកពីទិសបូព៌

    October 29, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភា បញ្ជាក់ជូនរដ្ឋសភាហុងគ្រី ថា កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយ ហើយចង់ឃើញពិភពលោកទាំងមូលមានសន្តិភាព។ មុនបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី កាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារ ក្នុងពេលទទួលទានអាហារពេលព្រឹក ជាមួយលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី។

    October 29, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រោយមានការបង្ហោះ ពាក់ព័ន្ធករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី ទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី ដើម្បីមកបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានមយយនេះ។ ក្នុងនោះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់

    October 28, 2025
  • ព័ត៌មានជាតិ

    រសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា រាជរដ្ឋាភិបាល ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ក្នុងសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួង ពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា

    October 28, 2025
  • ព័ត៌មានជាតិ

    តាមការចេញផ្សាយពី ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ការបញ្ចុះតម្លៃពិសេសសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលអាចចំណេញរហូតទៅដល់ ៤៦ដុល្លារ នៅពេលធ្វើដំណើរ ១ដង នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្នុងឱកាសពិសេសនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ចេញនូវកញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ១. កញ្ចប់គណនីរួម៖ គណនីមួយអាចប្រើប្រាស់សម្រាប់រថយន្ដជាច្រើនគ្រឿងបាន ដែលទទួលបានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាន រហូតទៅដល់ ៦២%។ ២. កញ្ចប់គណនីទោល៖ គណនីមួយអាចប្រើប្រាស់បានសម្រាប់រថយន្ដតែ ១គ្រឿងគត់ និងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ៦០%។ ៣. ចំពោះអតិថិជនដែលទិញកញ្ចប់កាត និងទទួលបាននូវសេវាកម្មបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ព្រមទាំងការបញ្ចុះតម្លៃលើសេវាកម្មអូសសណ្ដោងទៅតាមប្រភេទកញ្ចប់កាតដែលអតិថិជនបានទិញ។ ហេតុផលសំខាន់ៗដែលអតិថិជនគួរជ្រើសរើសប្រើប្រាស់ផ្លូវល្បឿលឿនរួមមាន៖ ១.

    October 28, 2025
  • ព័ត៌មានជាតិ

    តាមការបង្ហោះរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី នឹងចាប់ដៃគ្នាវិនិយោគចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់។ កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្នុងការបង្ហោះលើគណនីផេកផ្លូវការពី ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Farm Fresh Berhad និងជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group និងក្រុមហ៊ុន Farm Fresh Berhad

    October 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ នឹងដាក់ឱ្យដំណើរការវិញ ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មីឱ្យកាន់តែសម្បូរបែប សម្រាប់ផ្ដល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មីឱ្យកាន់ តែសម្បូរបែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងគោលបំណងដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកលនៃ រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាថ្មីនៅតាមទីតាំងប្រាសាទមួយចំនួនដូចខាងក្រោម៖ ១. ប្រាសាទអង្គរវត្ត ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖ -ទី១ «ទិសដៅទស្សនាបែបទេសចរ» រយៈពេល ០២ម៉ោង

    October 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ។ តាមការបញ្ចាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា

    October 27, 2025
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅល្ងាចថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ៩ខែដើម ឆ្នាំ ២០២៥ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីនៅក្រសួងមហាផ្ទៃជាង១០០។ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦៨ ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ ក្នុងចំណោមសមាគម និងអង្គការដែលបានចុះបញ្ជីនោះ អ្នកនាំពាក្យបានលម្អិតឱ្យដឹងថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៦។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះ ក្រសួងក៏បានលុបឈ្មោះសមាគម

    October 24, 2025