- soknita
- ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្រោយរថយន្តធុនធំដឹកទំនិញឆ្លងកាត់បណ្តាលឱ្យបាក់ស្ពាន អូរឆ្លូង ក្នុងស្រុកស្នួល ខេត្តក្រចេះ។ ក្នុងសេចក្តីជូនដំណឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងថា ការបិទចរាចរយានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ដោយសារស្ពានអូរឆ្លង ជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គីឡូម៉ែត្រ ០១+៥២០ ស្ថិតនៅ ក្នុងភូមិសែនអភិវឌ្ឍន៍
October 30, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ VIKING VENUS របស់សញ្ជាតិន័រវ៉េ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ចំនួន ៨០៨នាក់។ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ៧:០០ នាទី នាវាទេសចរណ៍ ឈ្មោះ VIKING VENUS សញ្ជាតិន័រវ៉េ ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០
October 30, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជនជាតិវៀតណាមសរុប ៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្រោយពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់លម្អិតថា កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត
October 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋសភាបារំាង អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាននិងធ្វើជាសាក្សីដោយប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក។ ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
October 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ដោយមានការសហការគ្នារវាងមន្ទីរពេទ្យ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។ តាមរយៈសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ ដុំសាច់ក្នុងសួត) នៅថ្ងៃទី
October 30, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បញ្ជាក់ថា នៅលើកំណាត់ផ្លូវខេត្ត៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ ០៣+៤៥០ ដល់គីឡូម៉ែត្រ ០៣+៦០០ ស្ថិតក្នុងភូមិស្វាយតាភូ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ផ្អាកចរាចរជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។ ចំពោះប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ឱ្យបានជ្រាបថា ដោយសារស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ០៣+៤៥០ ដល់គីឡូម៉ែត្រ ០៣+៦០០ ស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
October 30, 2025 - ព័ត៌មានជាតិ
(ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាបន្តគាំទ្រសហគមន៍កសិកម្មទំនើប ដើម្បីធានាតម្លៃ និងទីផ្សារដំណាំស្រូវតាមរយៈកិច្ចសន្យាទុកមុន។ កាលពីរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ
October 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួប ៨ឆ្នាំ នៃការដាក់បញ្ចូលរឿង អ៉ីណាវ បុស្សិបា ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់យូណេស្កូ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរខួបលើកទី ៨ នៃការដាក់បញ្ចូលឯកសារ រឿងអ៉ីណាវ បុស្សិបា ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក (Memory of the World Register) របស់អង្គការយូណេស្កូ
October 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាបណ្តាលឱ្យជនរងគ្រោះរងរបួស និងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅការ៉ាសសាំងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយកាប់ និងវាយបណ្តាលឱ្យជនរងគ្រោះរងរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ
October 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បេក្ខជន ៣០២៤ នាក់ ជាប់ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងចំណោមអ្នកប្រឡងជិត ៩ ពាន់នាក់។ ក្រសួងមុខងារសាធារណៈ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលជាស្ថាពរនៃការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយបានរកឃើញបេក្ខជនប្រលងជាប់ជាស្ថាពរចំនួន ៣០២៤ នាក់ ក្នុងចំណោមបេក្ខជនជិត ៩០០០ នាក់ដែលបានចូលរួមប្រឡង។ការប្រកាសលទ្ធផលនេះបានធ្វើឡើង នាយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីគណៈកម្មការបានបញ្ចប់ការកំណែកិច្ចការ
October 29, 2025









