soknita
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ប្រទេសកម្ពុជា គ្រោងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមការកាត់បន្ថយការបំពុលបរិស្ថាន និងជួយប្រជាពលរដ្ឋសន្សំថវិកា។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣ ស្ដីពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង

    October 31, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចេញផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ រៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត

    October 31, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមសេចក្ដីជូណដំណឹងពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន។ រដ្ឋបាលបាលខេត្តសៀមរាប បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា ចំពោះការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំណតយានយន្ត គ្រប់ប្រភេទ នៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបខាងមុនខនេះ។ ដោយ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធី ផ្សារទឹក និងជិះទូកកម្សាន្ត ដោយមានកម្មវិធីមួយចំនួន រួមមាន៖

    October 31, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ។ តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី « ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ»។ គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយ និងពិភាក្សាបន្ថែមពាក់ព័ន្ធនឹងការដាក់ដំណើរការ ខ្សែទស្សនាថ្មីៗតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ

    October 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបានលើកទឹកចិត្ត ឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដោយប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីជំរុញឱ្យអ្នកផលិត ត្រូវទៅចុះបញ្ជីផលិតផល អោយបានត្រឹមត្រូវ។ ទន្ទឹមនេះក្រសួងឧស្សាហកម្មបានលើកទឹកចិត្តអោយម្ចាស់ផលិតកម្មក្នុងស្រុកមកចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ សូមបញ្ជាក់ថា ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។ នេះគឺជាយុទ្ធនាការដែលនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ

    October 31, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ បានញ្ជាក់ថា ជនជាតិវៀតណាមសរុប ៥៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍

    October 31, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានដាក់ចេញអនុសាសន៍ ៥ចំណុច និងជំរុញការងារជ្រើសរើសមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ កាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងពិននិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ

    October 31, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ រួមមាន

    October 31, 2025
  • ព័ត៌មានជាតិ

    (រាជធនីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យរៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ចំពោះសាលារៀនណា មិនអាចដំណើរការរៀន និងបង្រៀនបាន ក្រោយចប់សង្គ្រាម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា ចំពោះសាលារៀន ដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមិនអាចដំណើរការរៀន និងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ

    October 31, 2025
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្ម របស់សហគ្រាសផលិតទឹកផ្លែឈើនៅប្រទេសកាណាដា។ កាលពីរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា,

    October 31, 2025