ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្សព្វផ្សាយពី ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ

    BY soknita October 31, 2025
    អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្សព្វផ្សាយពី ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ។

    តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី « ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ»។ គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយ និងពិភាក្សាបន្ថែមពាក់ព័ន្ធនឹងការដាក់ដំណើរការ ខ្សែទស្សនាថ្មីៗតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីទទួលបាននូវការគាំទ្រ និងចូលរួមជួយ ផ្សព្វផ្សាយបន្តអំពីការដាក់ដំណើរការខ្សែទស្សនាថ្មីទាំងនេះ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

    សូមជម្រាបថា សិក្ខាសាលាខាងលើធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ដោយមានអ្នកចូលរួមមកពី រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំ​តំបន់អង្គរ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ ក្រុមហ៊ុនទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន និងមន្រ្តីបច្ចេកទេសជំនាញរបស់អាជ្ញាធរជាតិអប្សរា៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post: