អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេ-ញជនជាតិវៀតណាម ៥៩នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្រោយលួ-ចស្នាក់នៅធ្វើការងារខុសច្បាប់
(ខេត្តកំពត)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ បានញ្ជាក់ថា ជនជាតិវៀតណាមសរុប ៥៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ វៀតណាម សរុបចំនួន ៥៩នាក់ (ស្រី១៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន (Online Scam)។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៥៩នាក់ (ស្រី១៤នាក់) (Online Scam)៕





ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍