soknita
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋាបាលខេត្តតាកែវ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំយុវជនអ្នកបង្កើតមាតិកា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងពិនិត្យខ្លឹមសារច្បាស់លាស់ ជៀសវាងប៉ះពាល់កិត្តិយសអ្នកដទៃ និងមុខមាត់ខេត្ត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ក្រុមយុវជនដែលបំពេញការងារជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវតែមានការសិក្សានិងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីធានាថា មាតិកានោះមានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬមុខមាត់ខេត្តឡើយ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅថ្ងៃចន្ទ

    November 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ តាមការចុះផ្សាយររបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពត ជំរុញឱ្យបង្កើនការរក្សាសន្តិសុខជូនភ្ញៀវទេសចរ ខណៈហាមមិនឱ្យមានការតម្លើងថ្លៃគ្រប់សេវាកម្ម ក្នុងឱកាសបុណ្យអុំទុក។ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ កងកម្លាំងទាំងអស់ ត្រូវថែរក្សាសន្តិសុខជូនភ្ញៀវទេសចរឱ្យបានល្អ ខណៈ ឯកឧត្តម អភិបាលខេត្តក៏បានហាមមិនឱ្យមានការតម្លើងថ្លៃលើគ្រប់សេវាកម្មទាំងអស់ក្នុងខេត្ត។ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា

    November 3, 2025
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល៖ ច្បាប់វិនិយោគកម្ពុជា ផ្តល់ការលើកទឹកចិត្តជាច្រើន ដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ច្បាប់វិនិយោគកម្ពុជា បានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន សំដៅជំរុញសម្ទុះសកម្មភាពវិនិយោគ។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសម្លៀកបំពាក់

    November 3, 2025
  • ព័ត៌មានជាតិ

    តាមសេចក្ដីជូនដំណឹងពី មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំងឃ្លាំង បានឱ្យដឹង នាពេលកន្លងថា មជ្ឈមណ្ឌលវះកាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះ-កាត់ ដល់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលវះកាត់កុមារ បានបន្ថែមថា ការសហការណ៏ជាមួយ ក្រុមគ្រូពេទ្យ ជំនាញមកពី ប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ជូនចំពោះ អ្នកជំងឺ ក្រីក្រដោយមិនថ្លៃ។ អ្នកជំងឺដែលមានបញ្ហាដូចខាងក្រោម៖ ១. វះកាត់ដៃដែលអាចកំរើកបានដែលបណ្តាលដាច់សសៃប្រសាទបញ្ជា ២. វះកាត់ដៃពិការឬខូចទ្រង់ទ្រាយពីកំណើត ៣. វះកាត់ម្រាមដៃជាប់គ្នាឬ ម្រាមលើស ឬខូចដៃ ៤. វះកាត់តសសៃប្រសាទទ្បើងវិញ ៥. វះកាត់អ្នកដាច់សសៃប្រសាទខួរក្បាល

    November 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី២៥ ឈ្មោះ ‹‹កាលម៉េហ្គី›› ដែលតំបន់មួយចំនួនអាច មានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ដោយសារសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី

    November 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចេញផ្សាយពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប បានរៀបចំតុបតែងសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប សម្រាប់កម្សាន្តនាពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ខាងមុខនេះ។ ក្នុងនោះ ខេត្តសៀមរាបបាននឹងកំពុងរៀបចំតុបតែងកែលម្អ សោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៥។ លើសពីនេះ រដ្ឋបាលខេត្តសៀមរាប បានបន្ថែមទៀតថា ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានរៀបចំតុបតែង កែលម្អសោភ័ណក្រុង ដើម្បីត្រៀមរៀបចំកម្មវិធីសាសនា កម្មវិធីផ្សារទឹក ជិះទូកលេងកម្សាន្ត និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី ៤

    November 1, 2025
  • PR Beer ព័ត៌មានជាតិ

    យោងតាមកាចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដា ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។ កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅក្នុងប្រទេសកាណាដា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍,

    November 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ រៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  បានឱ្យដឹងថានៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ

    October 31, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាយុគ្រប់ ១៥ឆ្នាំឡើង អាចស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ  ដោយគ្រាន់តែភ្ជាប់ឯកសារមួយចំនួនមកជាមួយ។ ចំពោះការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង អាចស្នើសុំផ្តល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងបានដោយភ្ជាប់មក ជាមួយនូវឯកសារដូចជា ៖ ១. សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង ២. សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ មានបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើម ឬលិខិតបញ្ជាក់ទីលំនៅ។ -ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែមរួមមាន ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ​។ សម្រាប់ព័ត៌មានលម្អិត ឬដើម្បីសាកសួរព័ត៌មានបន្ថែមពាក់ព័ន្ធនឹង ការងារអត្តសញ្ញាណកម្ម (រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ) ១២៧១

    October 31, 2025
  • ព័ត៌មានជាតិ

    ក្រសួងការពារបានឱ្យដឹងថា នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC លើការងារដោះមី-នមនុស្សធម៌ នៃប្រទេសទាំងពីរ។ ចំពោះក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។ ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ

    October 31, 2025