ណាត់គ្នានៅ! ខេត្តសៀមរាប បានរៀបចំតុបតែងសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប សម្រាប់កម្សាន្តនាពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ខាងមុខនេះ
(ខេត្តសៀមរាប)៖ តាមការចេញផ្សាយពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប បានរៀបចំតុបតែងសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប សម្រាប់កម្សាន្តនាពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ខាងមុខនេះ។

ក្នុងនោះ ខេត្តសៀមរាបបាននឹងកំពុងរៀបចំតុបតែងកែលម្អ សោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៥។
លើសពីនេះ រដ្ឋបាលខេត្តសៀមរាប បានបន្ថែមទៀតថា ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានរៀបចំតុបតែង កែលម្អសោភ័ណក្រុង ដើម្បីត្រៀមរៀបចំកម្មវិធីសាសនា កម្មវិធីផ្សារទឹក ជិះទូកលេងកម្សាន្ត និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប៕












ប្រភព៖ រដ្ឋបាលខេត្តសៀមរាប