ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលវះ-កាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះ-កាត់ ដល់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ លើបញ្ហាជំងឺទាំងនេះ

    BY soknita November 3, 2025
    មជ្ឈមណ្ឌលវះ-កាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះ-កាត់ ដល់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ លើបញ្ហាជំងឺទាំងនេះ

    តាមសេចក្ដីជូនដំណឹងពី មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំងឃ្លាំង បានឱ្យដឹង នាពេលកន្លងថា មជ្ឈមណ្ឌលវះកាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះ-កាត់ ដល់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។

    មជ្ឈមណ្ឌលវះកាត់កុមារ បានបន្ថែមថា ការសហការណ៏ជាមួយ ក្រុមគ្រូពេទ្យ ជំនាញមកពី ប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ជូនចំពោះ អ្នកជំងឺ ក្រីក្រដោយមិនថ្លៃ។ អ្នកជំងឺដែលមានបញ្ហាដូចខាងក្រោម៖

    ១. វះកាត់ដៃដែលអាចកំរើកបានដែលបណ្តាលដាច់សសៃប្រសាទបញ្ជា

    ២. វះកាត់ដៃពិការឬខូចទ្រង់ទ្រាយពីកំណើត

    ៣. វះកាត់ម្រាមដៃជាប់គ្នាឬ ម្រាមលើស ឬខូចដៃ

    ៤. វះកាត់តសសៃប្រសាទទ្បើងវិញ

    ៥. វះកាត់អ្នកដាច់សសៃប្រសាទខួរក្បាល

    ដោយឡែកចំពោះការព្យាបាលនេះចាប់ពីគឺ ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែ វិច្ជិកា ឆ្នាំ ២០២៥។ រីឯទីតាំងរបស់ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំងឃ្លាំង ស្ថិតនៅក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ឬអាចស្គេនទីតាំង/Location៖ https://maps.app.goo.gl/3tBgPS7rHCiy5DRC7

    គួរបញ្ជាក់ដែរថា សូមកុំសួរអ្នករត់ម៉ូតូដុបនៅគៀនឃ្លាំងអ្នកចាំចាប់អ្នកជំងឺនៅតាមផ្លូវមាត់ច្រកចេញចូលក្រៅ អាគារ អ្នកផ្ញើរម៉ូតូ ព្រោះអ្នកទាំងអស់នោះ កំពុងអុសទាញអ្នកជំងឺទៅកន្លែងឯកជន។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមលេខខលទូរស័ព្ទទំនាក់ទំនង៖ ០១២ ៨០៧ ៦៧៩៕

    ប្រភព៖ Children’s Surgical Centre

    Share This Post: